- 2019-08-20 09:10:12
- ព័ត៌មាន
ក្រសួងកំពុងពិនិត្យលើយោបល់ថាសំណួរក្នុងវិញ្ញាសារូបវិទ្យាមានបញ្ហា
- 2019-08-20 09:10:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងកំពុងពិនិត្យលើយោបល់ថាសំណួរក្នុងវិញ្ញាសារូបវិទ្យាមានបញ្ហា
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងអប់រំឲ្យដឹងថាក្រុមការងារក្រសួងកំពុងពនិត្យយោបល់របស់អ្នកចូលផ្ដល់យោបល់ក្នុងផេករបស់ក្រសួងដែលថាសំណួរទីបីវិញ្ញាសារូបវិទ្យាមានបញ្ហា។
កាលពីថ្ងៃមិញផេកក្រសួងអប់រំ យុវជន និងកីឡា បានផ្សាយផ្ទាល់កិច្ចសម្ភាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ជាមួយស្ថានីយ៍ទូរទស្សន៍BTV អំពីការបំពេញការងារគណៈមេប្រយោគទូទាំងប្រទេស។ ក្នុងពេលផ្សាយផ្ទាល់នោះមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចូលផ្ដល់ជាយោបល់ថាសំណួរទី៣នៃវិញ្ញាសារូបវិទ្យាមានបញ្ហា។
ឆ្លើយតបករណីនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់Sabay តាមទូរសព្ទនារសៀលនេះថាក្រុមការងារកំពុងពិនិត្យលើយោបល់ទាំងនេះ និងថាអាចដឹងលទ្ធផលក្រោយបញ្ចប់សំណេរប្រឡងនៅរសៀលនេះ។
ឯកឧត្តមបញ្ជាក់ថា៖ «ក្រុមការងារកំពុងត្រួតពិនិត្យលើយោបល់ដែលបងប្អូនបានដាក់...កំពុងតែបន្តការងារនេះដើម្បីឆ្លើយតបទៅនឹងយោបល់របស់បងប្អូនក្រោយការបញ្ចប់ដំណើរការសំណេររបស់ការប្រឡងនេះផ្ទាល់...មកដល់ពេលនេះខ្ញុំអាចបញ្ជាក់ជូនសាធារណជនបានថាមិនមានភាពមិនប្រក្រតីទៅលើវិញ្ញាសានៅឡើយទេ...ក្រសួងនឹងពិនិត្យលើយោបល់ប្រិយមិត្ត»។
ឯកឧត្តមក៏បានផ្ដាំផ្ញើទៅកាន់សាធារណជនឲ្យមានការប្រុងប្រយ័ត្នមុននឹងជ្រើសរើសប្រភពព័ត៌មានមុនសម្រេចចិត្តជឿឬមិនជឿ ដោយលើកជាឧទាហរណ៍ករណីបង្ហោះរូបភាពភាពសំណៅឯកសាររូបមន្តគីមីវិទ្យានៅលើជើងរបស់សិស្សស្រីម្នាក់។ ឯកឧត្តមបញ្ជាក់នោះជារូបចាស់ ព្រោះពេលរូបនោះលេចឡើងនៅព្រឹកថ្ងៃទីមួយមិនមែនការប្រឡងមុខវិទ្យាគីមីវិទ្យានោះទេ៕