• 2019-09-08 01:56:56
  • ការអប់រំ

ប្អូនៗ​ប្រយ័ត្នច្រឡំ​ថ្ងៃប្រកាស​លទ្ធផល​បាក់ឌុប

  • 2019-09-08 01:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា បាន​បញ្ជាក់​នៅព្រឹក​នេះថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី១៩ សីហា ២០១៩ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ និង​មណ្ឌល​ខេត្ត​កណ្ដាល នឹង​ប្រកាសនៅ​រសៀល​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ២០១៩ និងនៅ​តាម​មណ្ឌល​ប្រឡង​ផ្សេងៗ​ទៀត​ នៅថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩។

ក្រសួង​បន្ត​ថា ដំណើរការ​ស្រង់បូកពិន្ទុ​នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡងថ្ងៃទី១៩ សីហា ២០១៩ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិនមាន​បាតុភាព​មិនប្រក្រតី​ណាមួយ​កើតឡើង​ឡើយ។ គណៈកម្មការ​ស្រង់​បូកពិន្ទុ​ទាំងអស់ គោរពតាម​បទបញ្ញត្តិបានល្អ និង​អនុវត្ត​តាម​កម្រង​ភារកិច្ច ប្រកប​ដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់៕

អត្ថបទ៖ សំភី

មតិយោបល់