• 2019-09-09 03:28:51
  • ការអប់រំ

តាំងពី​ឆ្នាំ​២០១៤ មក​ដល់​២០១៨ និទ្ទេសA មាន​កើន​មាន​ចុះ ចុះឆ្នាំនេះ​វិញ?​

  • 2019-09-09 03:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះសូម​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ គិត​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០១៨ ដូច​ខាង​ក្រោម៖

ឆ្នាំ​២០១៤

បេក្ខជន​ប្រឡង​ជាប់​នៅ​ទូទាំង​ប្រទេស មាន​ចំនួន​សរុប ២៣ ១២៦​នាក់ ស្មើ​នឹង ២៥,៧២% ក្នុង​ចំណោម​បេក្ខជន ៨៩ ៩៣៧​នាក់។ វា​គឺ​ជា​ឆ្នាំ​ដំបូង​នៃ​កំណែ​ទម្រង់​រឹត​បន្តឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទៅ​លើ​ការ​ប្រឡង​បាក់ឌុប។ ដោយ​លទ្ធផល​អ្នក​ជាប់​បាក់ឌុប ២០១៤ មាន​តិចតួច ក្រសួង​អប់រំ បាន​រៀបចំ​ការ​ប្រឡង​ជា​លើក​ទី​២ នៅ​ក្នុង​ឆ្នាំ​ដដែល ហើយ​លទ្ធផល​ដែល​ទទួល​បាន​គឺ​មាន​អ្នក​ជាប់ ១២ ១៩៩​នាក់ ស្មើ​នឹង ១៧,៩៤% ក្នុង​ចំណោម​បេក្ខជន​ប្រមាណ​ជាង ៦​ម៉ឺន​នាក់។

បេក្ខជន​ជាប់​និទ្ទេស A មាន ១១​នាក់។

ឆ្នាំ​២០១៥

បេក្ខជន​ដែល​ប្រឡង​ជាប់ មាន​ចំនួន ៤៦ ៥៦០​នាក់ ស្មើ​នឹង ៥៥,៨៨% នៃ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​សរុប ៨៣ ៣២៥​នាក់។ ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៥ ពុំ​មាន​ការ​ប្រឡង​ជា​លើក​ទី​២ ដូច​ឆ្នាំ​២០១៤​នោះ​ឡើយ។

បេក្ខជន​ជាប់​និទ្ទេស A មាន ១០៨​នាក់។

ឆ្នាំ​២០១៦

ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៦ មាន​បេក្ខជន​ជាប់​ចំនួន ៥៥ ៧៥៣​នាក់ ស្មើ​នឹង ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់។

បេក្ខជន​ជាប់​និទ្ទេស A មាន ៤០៥​នាក់។

ឆ្នាំ​២០១៧

បេក្ខជន​ប្រឡង​ជាប់ មាន ៦៣ ៦៦៨​នាក់ ត្រូវ​ជា ៦៣,៨៤% ក្នុង​ចំណោម​បេក្ខជន​សរុប ៩៩ ៧២៨​នាក់។

បេក្ខជន​ជាប់​និទ្ទេស A មាន ៤២៤​នាក់។

ឆ្នាំ​២០១៨

បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៨​ មាន​អ្នកជាប់​ចំនួន ៧៥ ០៥៩ នាក់ ត្រូវជា ៦៦,២១% ក្នុង​ចំណោម​បេក្ខជន​សរុប ១១៥ ២៦៨នាក់។

បេក្ខជន​ជាប់​និទ្ទេស A មាន ២៩០នាក់ ពេល​ចេញ​លទ្ធផល​លើកទី​១ និង​ឡើង​ដល់​៤០៨​នាក់ពេល​ប្រ​កាស​លទ្ធផល​ថ្មី​ម្ដង​ទៀត​៕

អត្ថបទ៖ ឈាង

មតិយោបល់