- 2019-09-09 04:45:56
- ការអប់រំ
ឆ្នាំ២០១៩ សិស្សបាននិទ្ទេសA ច្រើនជាងគេបើគិតតាំងពីឆ្នាំ២០១៤មក
- 2019-09-09 04:45:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០១៩ សិស្សបាននិទ្ទេសA ច្រើនជាងគេបើគិតតាំងពីឆ្នាំ២០១៤មក
ចន្លោះមិនឃើញ
គិតចាប់ពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៩នេះ ចំនួនសិស្សប្រឡងបាក់ឌុបទទួលបាននិទ្ទេសA មានការប្រែប្រួលពីជាង១០នាក់ឡើងដល់ជាង៤០០នាក់ ខណៈឆ្នាំ២០១៩អ្នកបាននិទ្ទេសAមានច្រើនជាងគេ។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃនេះ ក្រសួងអប់រំបញ្ជាក់ថាអ្នកបាននិទ្ទេសA ក្នុងឆ្នាំ២០១៩នេះ មាន៤៤៣នាក់។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៤ មានត្រឹម១១នាក់ នៅឆ្នាំបន្ទាប់ឡើងដល់១០៨នាក់នៅឆ្នាំ២០១៥ នៅឆ្នាំ២០១៦ មានចំនួន៤០៥នាក់ និងនៅឆ្នាំ២០១៧ មាន៤២៤នាក់ហើយនៅឆ្នាំ២០១៨ មានចំនួន៤០៨នាក់៕