/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/5d75dcd14777b_1568005320_medium.jpg)
- 2019-09-09 05:03:52
- ការអប់រំ
ទីស្ដីការគណៈរដ្ឋមន្រ្តីប្រកាសឲ្យបេក្ខជនប្រលងជាប់ ២១នាក់ និងបម្រុង បំពេញសំណុំលិខិតចូលបម្រើការងារ
- 2019-09-09 05:03:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីស្ដីការគណៈរដ្ឋមន្រ្តីប្រកាសឲ្យបេក្ខជនប្រលងជាប់ ២១នាក់ និងបម្រុង បំពេញសំណុំលិខិតចូលបម្រើការងារ
ចន្លោះមិនឃើញ
អ្នកប្រឡងជាប់ និងបម្រុង ត្រូវបំពេញបែបបទដើម្បីចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្រ្តី។ ការប្រកាសនេះធ្វើឡើងតាមរយៈសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។
ទីស្ដីការគណៈរដ្ឋមន្រ្តីសូមជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់ស្ថាពរទាំងអស់ ត្រូវទៅបំពេញសំណុំលិខិតចូលបម្រើការងារនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្រ្តី ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
នៅពេលមកបំពេញបែបបទបេក្ខជនដែលប្រឡងជាប់ត្រូវភ្ជាប់មកជាមួយនូវលិខិតថ្កោលទោស និងលិខិតបញ្ជាក់សុខភាព ដែលមានសុពលភាព។ ក្នុងករណីបេក្ខជនមិនបានទៅបំពេញសំណុំលិខិតតាមកាលបរិច្ឆេទកំណត់ខាងលើ ទីស្ដីការគណៈរដ្ឋមន្រ្តីចាត់ទុកថាសាមីជនបោះបង់ចោលការងារ ហើយត្រូវលុបឈ្មោះចេញដោយស្វ័យប្រវត្តិ៕