• 2019-09-09 10:16:28
  • ការអប់រំ

មកមើលទិដ្ឋភាព​ ពេលបេក្ខជន​ស្ដាប់​លឺ​លទ្ធផល បញ្ចេញ​ទឹក​មុខ​យំផង សើចផង

  • 2019-09-09 10:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ​ប្រកាសលទ្ធផលប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែល​ប្រឡង​កាល​ពី​ថ្ងៃទី ១៩-២០ កញ្ញា កន្លងទៅ។

ឆ្នាំ២០១៩ ក៏ជា​ឆ្នាំ​ដែល​មាន​អ្នក​ជាប់​និទ្ទេស​ A ច្រើន​ជាង​គេ រាប់​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ នៃការ​ចាប់​ផ្ដើម​រឹតបន្ដឹង​លើ​ការ​ប្រឡង​បាក់ឌុប។

ក្រុម​ការងារ​ Sabay បាន​តាម​ប្រមាញ់រូបថត​រាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ​ក៏មិន​ខុសពី​ឆ្នាំមុន ក្រុមការងារ បាន​ផ្ដិត​រូបភាព​ស្អាតៗ ជាពិសេស​ប្រភេទ​រូបភាព​កម្រ ឬ​រូបភាព​បែប​កាយវិការ​មិន​ដឹង​ខ្លួន។

ចង់​ដឹង​ថា តើសកម្មភាព​មិន​ដឹង​ខ្លួន​នៅ​អំឡុង​ពេល​ទន្ទឹង​រង់ចាំ​លទ្ធផល និង​រូបភាព​ដឹង​លទ្ធផល តើ​ពួកគេ​បញ្ចេញ​សកម្មភាព​បែប​ណា សូម​ទស្សនាទិដ្ឋភាព​ខាង​ក្រោម ដែល​ថត​ដោយ លន ហ្សាឌីណា និង យ៉ន សូវៀត៖

បេក្ខជន​សម្រុក​មើល​លទ្ធផល​ ដែល​បិទ​ជាប់​នឹងក្ដារព័ត៌មាន
Yes! ពួកយើង​ជាប់​ហើយ
ម៉ែ! កូនជាប់​ហើយ​
អាសម្លាញ់! យើង​ជាប់​ហើយ​
អស្ចារ្យណាស់មិត្ត ពួកយើង​ជាប់​ហើយ​
សើចមួយទំហឹង ដឹងតែជាប់ហ្មង!
អាម៉ាក! យើងថាជាប់ៗមែន
ពុទ្ធោ! ឈ្មោះខ្ញុំ​នៅ​ឯណាចេះ
នៅរងចាំលទ្ធផល

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់