• 2019-09-18 02:10:54
  • សុខភាព

ថ្ងៃកាន់​បិណ្ឌផង គួរ​ដឹង​ពី​របៀប​រក្សា​អាហារក្នុង​ម៉ាស៊ីនកម្ដៅ​ឬ​ប្រ​ព័ន្ធ​ត្រជាក់​

  • 2019-09-18 02:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ពិធីបុណ្យកាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌនេះ​ ក្រ​សួង​សុខាភិបាល​បាន​ជូន​ដំណឹង​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​បញ្ហា​សុខភាព​បណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ និង​ការ​រក្សា​អាហារ​ដើម្បី​កុំ​ឲ្យ​ខូច​គុណ​ភាព​ជា​ដើម។

ក្រ​សួង​ណែ​នាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កុំ​ពិសាស្រា​ដែល​បិត​គ្មាន​លក្ខណៈ​បច្ចេក​ទេស និងការ​ត្រួត​ពិនិត្យ​​ត្រឹម​ត្រូវ។ ចំពោះ​ម្ហូប​អាហារ​វិញ​ត្រូវ​ប្រាដក​ថា​មុន​ទទួលទាន​បាន​លាង​ដៃនឹង​សាប៊ូ បន្លែត្រូវ​លាង​នឹង​ទឹក​ស្អាត សាច់​ត្រូវ​ឆ្អិន​ល្អ និង​ទុក​ដាក់​សាច់​ឆៅ និង​សាច់ឆ្អិន​ដាច់​ពីគ្នា។

​មួយ​វិ​ញទៀត​ក្រ​សួង​ថា​មិន​ត្រូវ​ទុក​អាហារ​លើស​ពី​ពី​រម៉ោង​ក្នុង​សីតុណ្ហ​ភាព​ធម្មតា។ ករណី​ទុក​អាហារ​ក្នុង​ម៉ាស៊ីន​កម្ដៅ ឬ​ប្រ​ព័ន្ធត្រ​ជាក់​ក្រ​សួង​បញ្ជាក់ថា​​កុំ​ទុក​យូរ​ថ្ងៃ។ ទោះ​យ៉ាងណា​ក្រ​សួង​ថា​បើ​ទុក​ក្នុង​ប្រ​ព័ន្ធ​ត្រជាក់​ត្រូវ​ទុក​ដាក់​ម្ហូប​អាហារ​ក្នុង​សីតុណ្ហភាព​ក្រោម​៥អង្សាសេ និង​ក្នុង​ម៉ាស៊ីន​កម្ដៅ​ត្រូវ​ទុក​ក្នុង​សីតុណ្ហភាព​លើសពី​៦០​អង្សាសេ។

ក្រ​សួង​ឲ្យ​ដឹងថា​រោគសញ្ញា​ពុល​ចំណី​អាហារ​មាន​ដូចជាក្អួត​ចង្អោរ រាករូស រាកមួល ហើយ​វា​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។ ក្រ​សួង​ថាព័​ត៌មាន​បន្ថែមអាចទាក់ទង​តាម​លេខ​ទូរសព្ទ​១១៥ បើ​ទោះ​បីជា​គ្មាន​​ថវិកា​ក្នុង​ទូរសព្ទ​ក៏​អាច​ហៅ​ចេញ​បាន​ដែរ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់