• 2019-09-18 07:32:31
  • ព័ត៌មាន

​រដ្ឋបាលរាជធានី​ភ្នំពេញ​កំពុង​រៀបចំកសាង​ស្ពានថ្មើរ​ជើង​ចំនួនពីរ​កន្លែងទៀត​

  • 2019-09-18 07:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​សារធារណការ​រាជធានីភ្នំពេញ​ឲ្យ​ដឹងថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​រៀប​ចំសាងសង់​ស្ពាន​ថ្មើ​រជើង​ពីរ​កន្លែង​ទៀត​នៅ​ម្ដុំ​ភ្លើង​ស្តុប​សន្ធរម៉ុក និង​ភ្លើង​ស្តុប​ផ្សារ​ដើម​គរ ដោយថា​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​សិស្ស ប្រជា​ពល​រដ្ឋនិង​អាជីវករ​ធ្វើ​ដំណើរ​ឆ្លង​កាត់។

(រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ)

មន្ទីរសាធារណការ​រាជធានី​ភ្នំពេញ​នៅ​រសៀល​បាន​សរសេរ​លើ ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លូន​ថា​៖ «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ»។

(រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ)

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​ថ្មើរ​ជើងនេះ​នៅ​ជម្ពូវ័ន្ត​ផ្លូវជាតិ​លេខ៤ និង​នៅ​ចំណុចភ្លើង​ស្តុប​រង្វង់​មូលនាង​គង្ហីង៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម