- 2019-10-01 08:25:28
- ព័ត៌មាន
រដ្ឋាភិបាលថៃ ស្នើឲ្យពលរដ្ឋធ្វើរឿងមួយ ក្រោយផ្សែងពុលវាយប្រហារពេញទីក្រុងបាងកក
- 2019-10-01 08:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលថៃ ស្នើឲ្យពលរដ្ឋធ្វើរឿងមួយ ក្រោយផ្សែងពុលវាយប្រហារពេញទីក្រុងបាងកក
ចន្លោះមិនឃើញ
អស់រយៈពេលជាងពីរសប្ដាហ៍មកហើយ តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសថៃកំពុងរងផលប៉ះពាល់ពីផ្សែងនៃភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី ដែលមានគ្រោះថ្នាក់ខ្លាំងសម្រាប់សុខភាពប្រជាជន។
យោងតាមអង្គការឃ្លាំងមើលគុណភាពខ្យល់ឲ្យដឹងថា បើគិតមកទល់រសៀលថ្ងៃសុក្រសប្ដាហ៍មុន កម្រិតខ្យល់ពុលកើនឡើងដល់ ៩១ ដែលគ្រោះថ្នាក់ដល់ការដកដង្ហើម។ ជាការឆ្លើយតប ប្រធានក្រសួងសុខាភិបាលថៃ បានស្នើសុំឲ្យពលរដ្ឋកាត់បន្ថយការដុតធូបនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ជាមួយគ្នា លោកអនុរដ្ឋមន្ត្រី Sathit Pitutecha ក៏បានធ្វើការស្នើសុំស្រដៀងគ្នាដោយឲ្យពលរដ្ឋ ប្រើប្រាស់ធូបក្នុងបរិមាណតិចជាងមុន ក៏ដូចជាពន្លត់វាឲ្យបានត្រឹមត្រូវក្រោយពេលប្រារព្ធពិធីម្ដងៗ ដើម្បីកាត់បន្ថយការបំពុល។ លើសពីនេះទៀត លោកបន្ថែមថាកំប៉ុងជើងធូប ក៏គួរតែត្រូវសម្អាតជាប្រចាំផងដែរព្រោះកម្ទេចធូបអាចនឹងងាយហុយចូលសួត។
គួរឲ្យដឹងថា ផ្សែងពីភ្លើងឆេះព្រៃនៅលើកោះ Borneo និងស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី បានហ៊ុយមកដល់ប្រទេសជិតខាងដូចជាម៉ាឡេស៊ី, សិង្ហបុរី និងថៃផងដែរ ហើយបណ្ដាលឲ្យមានការព្រួយបារម្ភខ្លាំងពីផលប៉ះពាល់ចំពោះសុខភាពប្រជាជន ខណៈរដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហានេះ៕