- 2019-10-04 04:05:00
- ព័ត៌មាន
ថែមលោកគ្រូ ៣នាក់ទៀតដែលមានរូបសម្បត្តិ តារាភាពយន្តសុំខ្មាស
- 2019-10-04 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថែមលោកគ្រូ ៣នាក់ទៀតដែលមានរូបសម្បត្តិ តារាភាពយន្តសុំខ្មាស
ចន្លោះមិនឃើញ
មនុស្សជាច្រើនក្រោយពេលឃើញ រូបសម្បត្តិរបស់លោកគ្រូៗ សង្ហាឥតទាស់បែបនេះបានត្រឹមស្ដាយក្រោយដ្បិតកាលជំនាន់ខ្លួនរៀន អត់ទាន់មានគ្រូស្អាតដូចនេះ។
ជាមួយនឹងយុគសម័យកាលអ៊ីនធឺណិតដូចសព្វថ្ងៃ គឺគ្មានអ្វីដែលលឿនជាងបណ្ដាញសង្គមនោះឡើយ។ មានអ្វីប្លែក គួរឲ្យចាប់អារម្មណ៍គឺគេចមិនផុតពីអ្នកប្រើបណ្ដាញសង្គមនោះទេ។ ជាក់ស្ដែង មុននេះបន្តិច គេបានរកឃើញលោកគ្រូ៣នាក់ទៀតផ្សេងៗគ្នា ដែលមានរូបសម្បត្តិទាក់ទាញខ្លាំង ដល់ថ្នាក់កូនសិស្សត្រូវបង្ហោះដើម្បីបង្អួតពីគ្រូខ្លួន។ ខាងក្រោមនេះគឺជាលោកគ្រូរូបស្រស់ទាំង៣ដែលទើបត្រូវគេរកឃើញ។
១. សាស្ត្រាចារ្យជប៉ុន Sota kimura
សាស្ត្រាចារ្យជប៉ុនឈ្មោះ Sota Kimura កើតឆ្នាំ១៩៨០ និងសព្វថ្ងៃកំពុងបង្រៀននៅសកលវិទ្យាល័យ Tokyo Metropolitan ផ្នែកច្បាប់នៅទីក្រុងតូក្យូប្រទេសជប៉ុន។
២. សាស្ត្រាចារ្យអក្សរសាស្ត្រនៅ Shan Dong
លោកគ្រូថ្នាក់មហាវិទ្យាល័យម្នាក់ទៀត ដែលកំពុងទទួលបានចំណាប់អារម្មណ៍នោះគឺ លោកគ្រូមកពីសកលវិទ្យាល័យ Shan Dong បង្រៀនផ្នែកអក្សរសាស្ត្រនៅក្នុងខេត្ត Shan Dong ប្រទេសចិន។ នៅក្នុងឈុតអាវធំរបស់ខ្លួន លោកគ្រូដែលមិនត្រូវគេបញ្ចេញឈ្មោះនេះ សង្ហារមិនចាញ់តារាសម្ដែងឡើយ។
៣. លោកគ្រូបង្រៀនយោធាស្អាតដូច Idol កូរ៉េ
លោកគ្រូចុងក្រោយដែលគេរកឃើញគឺមកពីប្រទេសចិនដូចគ្នា ដោយបង្រៀនផ្នែកយោធាក្នុងសកលវិទ្យាល័យគរុកោសល្យ Ling Nan។ តាមការស៊ើបសួរ លោកគ្រូរូបសង្ហារមិនប្រើបណ្ដាញសង្គមអ្វីទាំងអស់ ហើយក៏មិនចង់បញ្ចេញពីព័ត៌មានរបស់ខ្លួនដែរ៕