• 2019-10-11 11:32:02
  • ព័ត៌មាន

នាយករដ្ឋមន្ត្រី​អេត្យូពី​ឈ្នះ​ពាន​ណូបែល​សន្តិភាព ក្រោយ​ឡើង​កាន់​តំណែង​តែ​ជាង​ ១​ឆ្នាំ

  • 2019-10-11 11:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​អេត្យូពី Abiy Ahmed បាន​ជាប់​ជា​ជើងឯក​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ចំពោះ​គុណ​បំណាច់​ក្នុង​ " ទទួល​បាន​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ " ។

លោក Abiy បាន​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​នឹង​ប្រទេស​អេរីទ្រី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៨ ដែល​បាន​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ ក្រោយ​ពី​សង្គ្រាម​តាម​បណ្ដោយ​ព្រំដែន​អំឡុង​ឆ្នាំ១៩៩៨-២០០០។

លោក​ជា​ជើងឯក​ពាន​រង្វាន់​ណូបែល​សន្តិភាព​ទី ១០០ ហើយ​លោក​នឹង​ទទួល​ពាន​រង្វាន់​នេះ​នៅ​ខែ​ធ្នូ​ ខាង​មុខ​នេះ។

លោក​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ សហព័ន្ធ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អេត្យូពី កាល​ពី​ខែ​មេសា​ ឆ្នាំ២០១៨​កន្លង​ទៅ។

តាំង​ពី​ឡើង​ជា​នាយករដ្ឋមន្ត្រី​មក លោក​បាន​ធ្វើ​កំណែ​ទម្រង់​លក្ខណៈ​សេរី​និយម​នៅ​ប្រទេស​អេត្យូពី។ លោក​បាន​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង និង​ជាពិសេស​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​អេរីទ្រី​។ យ៉ាង​ណា​មិញ កំណែ​ទម្រង់​របស់​លោក បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​ជាតិ​សាសន៍​នៅ​ក្នុង​ប្រទេស​អេត្យូពី ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់លាន​នាក់​ផ្លាស់​ប្ដូរ​ទីលំនៅ​ទាំង​បង្ខំ។

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី