• 2019-10-14 06:06:45
  • ព័ត៌មាន

ជិត​មួយ​ទសវត្សរ៍ចុងក្រោយនេះជប៉ុន​ជួបគ្រោះ​មហន្តរាយធម្មជាតិ​ធំៗយ៉ាង​តិច​​បី​

  • 2019-10-14 06:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន​ប្រ​ហែល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​ជួប​គ្រោះ​ធម្មជាតិ​ជា​ញឹក​ញាប់ ហើយ​បាន​បណ្តាល​ឲ្យ​ប្រ​ទេសនេះបាត់​បង់ទាំងមនុស្ស និង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ផង។

ខាងក្រោម​នេះជា​ព្រឹត្តិការណ៍គ្រោះ​ធម្មជាតិធំៗ​បី​បាន​កើត​ឡើងនៅ​ប្រទេសជប៉ុន​កន្លង​មកនេះ៖

ខែមីនា ឆ្នាំ២០១១៖ រលកយក្ស​ស៊ូណាមិដែល​កើតចេញពី​ការ​រញ្ជូយ​ដី​ក្នុង​កម្លាំង​៨,៩​រិចទ័រ​បាន​វាយ​ប្រហារ​មក​លើតំបន់​ឆ្នេរ​ភាគខាង​កើត​របស់ប្រ​ទេសជប៉ុន។ ក្នុង​ហេតុការណ៍នេះបណ្ដាល​ឲ្យ​មនុស្ស​ជាង​​១៨ ០០០​នាក់​បាត់​បង់ជីវិត មនុស្សជាង​មួយ​សែន​នាក់ត្រូវ​ជម្លៀស​។

ខែកក្កដា ឆ្នាំ២០១៨៖ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រ​ទេសជប៉ុន​បណ្ដាល​ឲ្យ​បាក់​ដីសម្លាប់មនុស្សយ៉ាង​តិច​១៧៩​នាក់ និង​៧០​នាក់​ផ្សេង​ទៀត​ត្រូវ​បាត់​ខ្លួន ចំណែក​ឯមនុស្សជាង​ប្រាំបី​លាន​នាក់​ផ្សេង​ទៀត​ត្រូវ​ជម្លៀស​ចេញពី​ផ្ទះ​សម្បែង​។ ភ្លៀង​ធ្លាក់ និង​បាក់​ដីនេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ច្រើន​ជាង​ហេតុ​ការណ៍​កើត​កាលពី​​ឆ្នាំ​១៩៨២។

១៣ តុលា ឆ្នាំ២០១៩៖ ព្យុះ​កំណាច Hagibis បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​ភាគ​ខាង​ត្បូង​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ហើយ​បន្ដ​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​ជើង ដែល​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​តំបន់​ជា​ច្រើន​នៃ​ទីក្រុង។  ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់​២៣​នាក់​បាន​ស្លាប់ និង​១៧​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។ ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​បាន​​ប្រាប់​អ្នកស្រុក​ឲ្យ​ប្រុងប្រយ័ត្ន ជាមួយនឹង​បទបញ្ជា​ជម្លៀស​មនុស្ស​នៅតែ​មាន​បន្ត​សំរាប់​មនុស្ស​ប្រមាណ​៥,៩​លាន​នាក់​នៅ​ទូទាំង​១៧​តំបន់​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់