• 2019-10-17 03:20:49
  • ព័ត៌មាន

មកមើល ទីក្រុងខ្មោចល្បីល្បាញជាងគេនៅអាហ្សង់ទីន ទើបងើបពីទឹកវិញក្រោយលិចលង់ជាង ២៥ឆ្នាំ

  • 2019-10-17 03:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ ទីក្រុង​ Villa Epecuén គឺជា​កន្លែង​​សម្រាក​កម្សាន្ដ​សម្រាប់​អ្នក​មាន​ៗ​នៅ​អាហ្សង់​ទីន។

ស្ថិត​នៅ​ចម្ងាយ​ជិត ៦០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Buenos Aires, ទីក្រុង Villa Epecuén ធ្លាប់​ទទួល​ភ្ញៀវទេសចរជាង ២៥ ០០០នាក់​ក្នុង​រដូវ​ក្ដៅ​ជា​រៀងរាល់​ឆ្នាំ​ចាប់​ពី​ខែ​វិច្ឆិកា ដល់​មីនា។ ទីក្រុង​នេះ មាន​ភាព​ទាក់ទាញ​ដោយ​សារ​ទឹក​សម្បូរ​ដោយ​ជាតិរ៉ែរបស់​វា ហើយអ្នក​ទេសចរ​ជឿ​ថា​វា​ល្អ​សម្រាប់​សុខភាព​ស្បែក។ ប៉ុន្តែ​កាល​ពី ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា​ឆ្នាំ ១៩៨៥ កន្លង​ទៅ ទីក្រុងនេះ​ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក្រោយ​មាន​ហេតុការណ៍​បាក់​ទំនប់​ទឹក​បណ្ដាល​ឲ្យ​ផ្ទះ​សម្បែង​លិច​លង់​ក្នុង​ជម្រៅជិត ១០​ម៉ែត្រ​អស់​រយៈ​ពេល​ជាង ២៥​ឆ្នាំ។ រយៈ​ពេលេល ២​សប្ដាហ៍​ក្រោយ​មក​ផ្ទះ​សម្បែង និង​អាជីវកម្ម​ភាគ​ច្រើន​ ត្រូវ​បាន​បិទ ខណៈ​ពេល​ដែល​ប្រជាជន​ត្រូវ​ជម្លៀស​ទៅ​កាន់​កន្លែង​សុវត្ថិភាព។

ក្រោយ​កើតហេតុ ទីក្រុង​ត្រូវ​បាន​បោះបង់​ចោល​ក្លាយ​ជា​ទីក្រុង​ខ្មោច​អស់​រយៈ​ពេល ២៥​ឆ្នាំ ហើយ​មក​ទល់​ពេល​នេះតំបន់​ខ្លះ​ក៏​នៅ​លិច​ទឹក​នៅ​ឡើយ ប៉ុន្តែវាក៏បាន​ប្រែក្លាយជាទីទាក់ទាញទេសចរម្ដងទៀត ដោយ​ពួកគេទៅកាន់ទីនោះដើម្បីសិក្សាពីប្រវត្តិដ៏រុងរឿងរបស់ទីក្រុង Villa Epecuén៕

ប្រភព៖ worldfortravel ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម