• 2019-10-28 11:09:24
  • ព័ត៌មាន

update៖ ករណី​បាត់​វ៉ាលី​ដាក់​ខោ​អាវ​របស់​ កីឡាករ ​ប៊ូ ខាវ ​ខាង​​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ​ឆ្លើយ​តប​ហើយ​

  • 2019-10-28 11:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ករណី​បាត់​​វ៉ាលី​ដាក់​ខោអាវ​របស់​កីឡាករ​​ប្រដាល់​​ល្បី​ឈ្មោះ​របស់​ថៃ​​​ ប៊ូ ខាវ នា​រាត្រី ថ្ងៃ​ទី ​២៥​​ ខែ​តុលា កន្លងមក​ត្រូវ​បាន​​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ​​ឆ្លើយ​តប​ហើយ។

​លោក ថោង​ សុផាត​ នាយ​រង​ប៉ុស្តិ៍​​ប្រចាំ​ច្រក​​ទ្វា​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ប្រាប់ ​sabay ​ថា​ ករណី​នេះ​​មិន​មាន​បាត់​ទេ​  ពោល​ គឺ​​ដោយ​សារ​កីឡា​ករ​ ប៊ូ ខាវ គាត់​ហោះ​​ហើរ​ពី​​ឈាង ​ម៉ៃ រួច​ប្តូរជើងហោះហើរនៅប្រលាន​យន្តហោះ​​បាងកក​​​ប្រទេស​ថៃ​ បន្ទាប់​​​មក​​​ហោះ​ពី​បាងកក​​ឆ្ពោះ​មក​ភ្នំពេញ​​ ទើប​បណ្ដាល​​ឱ្យ​យឺត​យ៉ាវ​ ហើយ​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​​​វ៉ាលី​មក​​ដល់ ​​ខាង​ប្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​បាន ​​ហៅ​គាត់​មក​យក​ឥវ៉ាន់​ភ្លាម​​ៗ។

“អញ្ចឹង​មានន័យ​ថា ​យឺត​មួយ​យប់​ ដោយ​សារ​ដោយ​សារ​តែ​គាត់​ transit ពី​ឈាង ​ម៉ៃ ​មក​បាងកក​ ហើយ​ឥវ៉ាន់​គាត់​ ដែល​ចេញ​ពី​ឈាង​ ម៉ៃ​ ​មក​​បាង​កក​ ត​ពីបាង​កក​​ មក​ភ្នំពេញ​ ឥវ៉ាន់​ហ្នឹង​​មក​អត់​ទាន់​ មក​តែ​មនុស្ស​មុន​។ អញ្ចឹង​អត់​មាន​បាត់​មាន​ស្អី​អញ្ចឹង​ទេ​ ដោយ​សារ​ Airline វា​ transit​ ម៉ោង​វា​ផុត​ផើយ​ មនុស្ស​មក​មុន​ ស្អែក​ឡើង​គេ​ហៅ​គាត់​ទៅ​ដឹក​​នៅ​ប្រលាន​”។

កីឡាករ​ ប៊ូ ខាវ ​កាល​ពី​ថ្ងៃ​ទី​ ២៧ ​ខែ​តុលា ​ចុង​សប្ដាហ៍​កន្លង​មក​បានទទួលជ័យជម្នះលើ​កីឡាករ​ស្បែក​ខ្មៅ​កូន​កាត់ ​កុង​ហ្គោ​ និង​កាណាដា ​ក្នុង​កម្មវិធី​ប្រកួត​ MAS FIGHT ​របស់​ទូរទស្សន៍​ថោន ​។ ម៉ាស​ហ្វៃ ​គុន​ខ្មែរ​ ជា​ការ​ប្រកួត​ប្រដាល់​សេរី ​មាន​តែ​មួយ​ទឹក​រយៈ​ពេល​៩​នាទី ​មាន​តែ​អាជ្ញា​កណ្ដាល ​១​រូប​ មិន​មាន​គណ:កម្មការ​ដាក់​ពិន្ទុ ​ប្រសិន​បើ​ការ​ប្រកួត​ផ្ដួល​ដៃ​គូ​ឲ្យ​សុំ​ចុះ​ចាញ់ ​ឬ​សន្លប់ ​មិន​បាន​ទេ​ មាន​ន័យ​ថា លទ្ធផល​ស្មើ​គ្នា​។​

យ៉ាង​ណា​មិញ​ទាក់​ទង​នឹង​​​វ៉ាលី​ដាក់​ខោ​អាវ ឬឥវ៉ាន់ផ្សេងៗរបស់ អ្នក​ដំណើរ ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ តែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​មិន​ឱ្យ​មាន​ការ​បាត់​បង់​ឡើយ។ នេះ​បើ​តាម​ប្រសាសន៍​​លោក ថោង​ សុផាត​ នាយ​រង​ប៉ុស្តិ៍​​ប្រចាំ​ច្រក​​ទ្វា​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

មតិយោបល់
អត្ថបទពេញនិយម