- 2019-11-01 07:35:22
- ព័ត៌មាន
នារីម្នាក់ស្លាប់ដោយសង្ស័យថាប្រើទូរសព្ទពេលកំពុងសាកថ្ម
- 2019-11-01 07:35:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ស្លាប់ដោយសង្ស័យថាប្រើទូរសព្ទពេលកំពុងសាកថ្ម
ចន្លោះមិនឃើញ
សមត្ថកិច្ចខេត្តកណ្ដាលឲ្យដឹងថាកម្មការិនីម្នាក់បានស្លាប់កាលពីព្រឹកមិញសង្ស័យថាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពេលកំពុងបើកទូរសព្ទដាក់កាសនៅនឹងត្រចៀក ខណៈទូរសព្ទកំពុងសាកថ្ម។
ស្នកងការនគរបាលខេត្តកណ្ដាលបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថាហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកមិញនៅក្នុងផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មិត្តរួមការកងាររបស់ជនរងគ្រោះអ្នកស្រី សុខ ផាន្នី បានប្រាប់សមត្ថកិច្ចថាជនរងគ្រោះឈ្មោះ អាន សុខណា ជាកម្មការិនីនៅរោងចក្រជាមួយគ្នា ពេលដល់មោងធ្វើការមិនឃើញទៅធ្វើការនោះទេ។ ដោយមិនឃើញមានវត្តមាននៅកន្លែងធ្វើការ ខ្លួនក៏បានទូសព្ទរកតែគ្មានអ្នកទទួល ហើយខ្លួនក៏ទូរសព្ទទៅអ្នកនៅជិតនោះជួយទៅមើលនៅបន្ទប់។
ប្រភពសរសេរថាពេលអ្នកជិតខាងទៅដល់ទ្វារជាប់គន្លះ និងហៅជនរងគ្រោះមិនឆ្លើយហើយអ្នកជិតខាងនោះក៏ទូរសព្ទមកអ្នកធ្វើការនៅរោងចក្រឲ្យជួយទៅមើលវិញ។ ប្រភពបន្តថាពេលមកដល់អ្នកទាំងនោះនាំគ្នាទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច និងទាញគន្លឹះទ្វារបើកឃើញជនរងគ្រោះដេកក៏ដាស់ មិនក្រោក ដោយជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរសព្ទ័ មានសាកថ្មជាប់នឹងព្រីភ្លើងផង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមត្ថកិច្ចសរសេរថា៖ «សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។ ការសន្និដ្ឋានតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ ។ សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត...ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល»។