• 2019-11-15 07:21:56
  • ព័ត៌មាន

នរណាខ្លះ​ចូលចិត្ត​រឿង​ជប៉ុន? កុំភ្លេចត្រៀម​ចូល​​រួម​មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០១៩

  • 2019-11-15 07:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាព​យន្ត​ជប៉ុន​ ឆ្នាំ២០១៩​នេះ ត្រៀម​ចាក់បញ្ចាំ​ង​ខ្សែភាព​យន្ត​ល្បី​របស់​ខ្លួន ក្នុង​ពេល​ឆាប់​ៗ​នេះ។ ព្រឹត្តិការណ៍​នេះ​នឹង​រៀប​ចំ​ឡើង​ដោយ​មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ (រោងភាពយន្តMajor Cineplex AEON I រោងភាពយន្តMajor Cineplex AEON II និងរោងភាពយន្ត Legend សាខាទួកគោក) និងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១0 ខែវិច្ឆិកា ឆ្នាំ២០១៩ ខេត្តសៀមរាប (រោងភាពយន្ត Major Cineplex) ។

រូបភាព​ចាស់ នៅ​ក្នុងពិធី​សម្ពោធ​បើក​មហោស្រព​ភាព​ជប៉ុន​ ឆ្នាំ​២០១៨

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ស្ថានទូតជប៉ុន ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា អំឡុង​ពេលមហោស្រព មានភាពយន្តជាច្រើនប្រភេទ ត្រូវបានសម្រិតសម្រាំងសម្រាប់ការចាក់បញ្ចាំងនៅរោងភាពយន្តល្បីៗដូចដែលបានជម្រាបជូនខាងលើ។ ភាពយន្តទាំងនោះរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស៊ើបអង្កេត បែបតន្រ្តី គំនូរជីវចល ប្រវត្តិសាស្រ្ត និងកំប្លែងជាដើម។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនេះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។

ភាពយន្តជប៉ុនចំនួន១០រឿង នឹងត្រូវចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស។ សម្រាប់តារាងកាលបរិច្ឆេទនៃការចាក់បញ្ចាំង មានផ្សព្វផ្សាយនៅលើគេហទំព័រមហោស្រពភាពយន្តជប៉ុន៖ http://kh.japanesefilmfest.org/screening-schedule/

ការចូលរួម គឺដោយសេរី និងឥតគិតថ្លៃ

មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ ដើម្បីជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជា។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី