• 2019-12-04 02:36:30
  • សុខភាព

ក្រ​សួង​ហាម​ប្រើ​ឱសថបំប៉ន​ផ្លូវ​ភេទ​នេះ ប្រយ័ត្ន​ប៉ះពាល់សុខភាព​រហូត​ដល់​ស្លាប់​

  • 2019-12-04 02:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​សុខាភិ​បាល​នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ការ​ហាមឃាត់ ការលក់ ឬចែក​ចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស​មួយ​ប្រ​ភេទ​មានឈ្មោះ​ថា Testosterone Booster ដោយ​ថា​ឱសថនេះមិនមាន​បញ្ជិការ និងមាន​ការ​ផ្សាយ​បំផ្លើស​ការ​ពិត​គ្មាន​មូល​ដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹម​ត្រូវ។

(រូបភាព៖ ក្រ​សួង​សុខាភិបាល)

​ក្នុង​សេចក្ដីជូន​ដំណឹង​ដដែលបាន​សរសេរថា​ក្រ​សួង​បានពិនិត្យឃើញ​ថា​មាន​គណនី​ហ្វេស​ប៊ុក​​មួយ​មាន​ឈ្មោះ «អ្នកជំនាញ​ខាង​បុរស» កំពុង​ផ្សាយ​លក់​ឱសថនេះ។ ក្រ​សួង​បញ្ជាក់ថា​ឱសថ​បំប៉ន​ផ្លូវ​ភេទ​នេះ​មិន​មាន​បញ្ជិការ និង​គ្មាន​ច្បាប់ពី​ក្រ​សួង​សុខាភិបាល​ឡើយ។ ក្រ​សួង​បន្តថា​ក៏មាន​ការ​ផ្សាយ​បំផ្លើស​ថា​ឱសថនេះ​អាជជួយ​ឲ្យ​ធំ វែង រឹង រួម​ភេទ​បាន​យូរ និង​ជួយ​ព្យាបាលជំងឺខ្សោយ​បេះដូង គ្រលៀន ទឹកនោម​ផ្អែម លើស​ឈាម តម្រងនោម ក្រ​ពេញ​ប្រូស្តាត ក្រពះពោះវៀន ទៀត​ផង។​ បើ​តាម​ក្រ​សួង​សុខាភិបាល​អ្នក​ប្រើ​ប្រាស់​ឱសថ​នេះ​អាច​ប៉ះ​ពាល់​ដល់​ខុសភាព​រហូត​ដល់​ស្លាប់​បាន​។

​ក្រ​សួង​បញ្ជាក់ថា​ខ្លួន​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​លើចំ​ម្ចាស់គណនី​ខាង​លើដែលនាំចូល លក់ ផ្សព្វ​ផ្សាយ ឱសថ​ដែល​គ្មានបញ្ជិការនេះ និងបាន​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​រាយការណ៍​បើ​បាន​ឃើញជនណាកំពុង​លក់ ឬ​ចែក​ចាយ​តាមរយៈ​ទូរសព្ទ​លេខ ០១១ ៥៧៤ ៧៨៧៕

អត្ថបទ៖ ជំនោរ

មតិយោបល់