- 2019-12-16 05:32:39
- ព័ត៌មាន
នេះជាវិធីបង់ប្រាក់ថ្លៃប្រមូលសំរាម ដឹងឲ្យហើយកុំឲ្យរកកន្លែងបង់មិនឃើញ
- 2019-12-16 05:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាវិធីបង់ប្រាក់ថ្លៃប្រមូលសំរាម ដឹងឲ្យហើយកុំឲ្យរកកន្លែងបង់មិនឃើញ
ចន្លោះមិនឃើញ
សាលារាជធានីភ្នំពេញឲ្យដឹងថាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅនឹងមិនមានថ្លៃសេវាសំរាមនៅលើវិក្កយបត្រអគ្គិសនីដូចរាល់ដងទៀតនោះទេ ហើយអតិថិជនទាំងអស់ត្រូវប្ដូរមកបង់ប្រាក់នៅតាមប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិច ឬតាមភ្នាក់ងារបង់ប្រាក់របស់ក្រុមហ៊ុនមួយចំនួនទៀត។
សាលារាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញសេចក្ដីណែនាំមួយដោយបញ្ជាក់ថាអតិថិជនបង់ថ្លៃសំរាមទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២០ តទៅនឹងត្រូវបង់តាមប្រព័ន្ធអេឡិចត្រូវនិចតាមទូរសព្ទដៃ ឬតាមធនាគារ ឬតាមទីភ្នាក់ងារទូទាត់ប្រាក់ផ្សេងទៀតដូចជាធនាគារអេស៊ីលីដា eMoney True Money និងDara Pay ជាដើម។
សាលារាជធានីបញ្ជាក់ថាអតិថិជនត្រូវបង់ថ្លៃសំរាមប្រចាំខែនៅថ្ងៃទី១ ដល់ទី១៥ នៃខែបន្ទាប់ មានន័យថាបើអិតិថិជនបង់ថ្លៃសំរាមសំរាប់ខែមករា គឺត្រូវបង់ថ្លៃសំរាមចន្លោះពីថ្ងៃ១ដល់ថ្ងៃទី១៥ ខែកុម្ភៈ។ សាលារាជធានីភ្នំពេញឲ្យដឹងថាការខកខានមិនបានបង់តាមកាលកំណត់១៥ថ្ងៃ នឹងត្រូវចាត់ទុកជាបំណុល ដែលកម្មវត្ថុនៃការផាកពិន័យតាមច្បាប់។
ដើម្បីបង់ថ្លៃសេវាសំរាមនេះ អតិថិជនត្រូវបង់តាមចំនួនទឹកប្រាក់ដែលបានបង់កាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន។ វិធីបង់ប្រាក់គឺអតិថិជនត្រូវប្រើID របស់ខ្លួនដែលមាននៅលើវិក្កយបត្រអគ្គិសនីកាលពីខែតុលា ឆ្នាំ២០១៩ កន្លងមក។
សាលារាជធានីអះអាងថាក្រុមហ៊ុនសិនទ្រី នៅតែបន្តប្រមូលសំរាមដដែលក្នុងរយៈពេលអន្តរកាលនេះ ប៉ុន្តែក្រុមហ៊ុនមិនប្រមូលប្រាក់នោះទេ៕