• 2019-12-20 04:00:04
  • ព័ត៌មាន

អូស្រ្តាលីក្ដៅខ្លាំង រហូតរលាយកៅស៊ូថ្នល់

  • 2019-12-20 04:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​អូស្ត្រាលី​កំពុង​​រង​គ្រោះ​ដោយ​សារ​រលក​កម្ដៅ​ក្ដៅ​ខ្លាំង​នោះ ផ្នែក​ខ្លះ​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស ជួប​ប្រទះ​នឹង​ការ​កើន​ឡើង​កម្ដៅ​ក្ដៅ​ពន់ពេក រហូត​ធ្វើ​ឲ្យ​កៅស៊ូ​លើ​ផ្លូវ​ថ្នល់​រលាយ។

ជាក់​ស្ដែង​គឺ​នៅ​ក្រុង​ ​Wudinna​ និង​ក្រុង​ Port Augusta នៃ​រដ្ឋ​ South Australian កៅស៊ូ​​លើ​ផ្លូវ​ថ្នល់​បាន​រលាយ​ ដោយ​សារ​សីតុណ្ហភាព​បាន​ហក់​ឡើង​ដល់​លើស ៤៨ អង្សាសេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ផ្នែក​ខ្លះ​ទៀត​​នៃ​​រដ្ឋ​ South Australian មាន​សីតុណ្ហភាព​រហូត​ដល់ ៥០ អង្សា​សេ ​ហើយ​នៅ​តំបន់​ Nullarbor នៃ​រដ្ឋ​​​នេះ មាន​សីតុណ្ហភាព​ដល់​ ៤៩,៩ អង្សា​សេ ដែល​វា​​ជា​ថ្ងៃ​ក្ដៅ​បំផុត​ប្រចាំ​ខែ​ធ្នូ ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ។

​​​អូស្ត្រាលី​កំពុង​ប្រឈម​រលក​កម្ដៅ​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​ជួប នៅពេល​សីតុណ្ហភាព​កើន​ដល់​៥០​អង្សា​សេ បូក​បន្ថែម​នឹង​ភ្លើងព្រៃ​ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់​រួចជាស្រេច​និង​បំផ្លាញ​ផ្ទះ​រាប់រយ​៕

ចុចអាន ៖ ចូលរួមសោកស្ដាយ! អូស្ត្រាលីគ្រប់គ្រងភ្លើងឆេះព្រៃលែងបាន ធ្វើ​ឲ្យអាកាសធាតុកាន់តែក្ដៅឡើងៗ

ប្រភព៖ ABC.net ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី