• 2020-01-03 15:15:50
  • ព័ត៌មាន

​ចំនួនអ្នកស្លាប់ និងរបួសដោយសារ​បាក់អគារ​នៅ​ខេត្តកែប គិតត្រឹម​ម៉ោង ៩កន្លះយប់នេះ

  • 2020-01-03 15:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​បឋម គិត​ត្រឹម​ម៉ោង ៩:២៣នាទី​យប់នេះ ចំនួន​អ្នកស្លាប់​ដោយសារ​ហេតុការណ៍​បាក់​រលំ​អគារ​ កម្ពស់ ៦ជាន់​នៅ​ខេត្ត​កែប បាន​កើន​ដល់​ចំនួន ៤នាក់ ខណៈអ្នក​របួស​ដែល​ត្រូវ​បាន​ក្រុម​សង្រ្គោះ​ជួយ​បាន គឺ​មានចំនួន ២០នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កែប។

សេចក្ដី​ជូនដំណឹងដដែល​បាន​បញ្ជាក់ថា មកទល់​ពេល​នេះ សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ក្រុម​ការងារ​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​ កំពុង​សហការ​គ្នា​យ៉ាង​មមាញឹក ដើម្បី​ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ដែល​កំពុង​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៃ​ការដ្ឋាន​សំណង់​នោះ។

គួរបញ្ជាក់ថា សំណង់​អគារ​កម្ពស់​ ៦ជាន់ បាន​បាក់​រលំ កាលពីវេលាម៉ោង ៤:១៥នាទី​រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ នៅ​ក្នុង​ភូមិកែប សង្កាត់កែប ក្រុង​កែប ខេត្ត​កែប។

ព័ត៌មាន​លម្អិត​បន្ថែម នឹង​ផ្សាយ​ជូន​នាពេល​បន្តបន្ទាប់ទៀត៕

មតិយោបល់
អត្ថបទថ្មី