- 2020-01-08 06:32:19
- ព័ត៌មាន
មេដឹកនាំកំពូលអ៊ីរ៉ង់ សម្រក់ទឹកភ្នែកម៉ាត់ៗ ក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Soleimani
- 2020-01-08 06:32:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំកំពូលអ៊ីរ៉ង់ សម្រក់ទឹកភ្នែកម៉ាត់ៗ ក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Soleimani
ចន្លោះមិនឃើញ
សាកសពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani បានបញ្ជូនមកដល់ទីក្រុង Tehran កាលពីថ្ងៃចន្ទកន្លងទៅ ក្រោយពេលដែលត្រូវកងទ័ពអាមេរិកធ្វើឃាតនៅព្រលានយន្ដហោះប្រទេសអ៊ីរ៉ាក់។
ពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់ ត្រូវបានគេមើលឃើញមកចូលរួមពិធីកាន់ទុក្ខ និងលាគ្នាលើកចុងក្រោយដល់ឧត្តមសេនីយ៍ Soleimani រួមទាំងមនុស្ស ៩នាក់ផ្សេងទៀតដែលត្រូវបានធ្វើឃាតដោយយន្ដហោះដ្រូន។ ជាមួយគ្នាដែរ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamanei និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអ៊ីរ៉ង់មេបញ្ជាការយោធាឯកអគ្គរដ្ឋទូតអ៊ីស្លាមមួយចំនួន ព្រមទាំងប្រេសិតបរទេសផ្សេងទៀត។ លោក Ali Khamanei ត្រូវបានគេមើលឃើញសម្រកទឹកភ្នែកដោយក្ដីឈឺចាប់បំផុតដោយសារបាត់បង់ឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបដែលមានគាំទ្រច្រើនពីប្រជាជន។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃពុធនេះ អ៊ីរ៉ង់បានធ្វើការសងសឹកដោយប្រើប្រាស់មីស៊ីលបាញ់ស្រោចលើមូលដ្ឋានទ័ពរបស់អាមេរិក២កន្លែងនៅទឹកដីអ៊ីរ៉ាក់ ផ្នែកខាងជើងនិងខាងលិច។ មូលដ្ឋានទ័ពអាកាសនៅទិសខាងលិចឈ្មោះថា Al Asad ទទួលរងការវាយប្រហារខ្លាំងជាងគេ ប៉ុន្តែមិនទាន់មានសេចក្ដីប្រកាសផ្លូវការពីទំហំនៃការខូចខាតនៅឡើយទេ៕