• 2020-01-21 02:24:38
  • ការអប់រំ

ក្រសួង​អប់រំ​ចេញ​សេចក្ដី​ប្រកាសមួយ ក្រោយ​មាន​ករណី​សិស្ស​វាយតប់គ្នា​ជា​បន្តបន្ទាប់

  • 2020-01-21 02:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា បានណែនាំដល់​គ្រូបន្ទុកថ្នាក់ និង​គ្រូប្រចាំ​មុខវិជ្ជា ត្រូវ​បន្ត​ដាស់តឿន ក្រើនរំលឹក និង​បញ្ជ្រាប​ការ​អប់រំ​ចរិយាសម្បទា​បន្ថែម​លើ​ពុទ្ធិសម្បទា និង​បំណិន​សម្បទានៅគ្រប់ម៉ោង​សិក្សា​ទាំងអស់​ដល់​សិស្សានុសិស្ស​ឱ្យអស់​ពីលទ្ធភាព។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០២០។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន​ និងកីឡា

ការ​ណែនាំនេះ បន្ទាប់ពីក្រសួង​បាន​សង្កេតឃើញ​អំពី​បាតុភាព​អសកម្ម និង​អសីលធម៌​មួយ​ចំនួន​បាន​កើតឡើង​ទាំងនៅក្នុង និង​ក្រៅបរិវេណ​នៃគ្រឹះស្ថានសិក្សា ដែល​បាន​បង្ក​ឱ្យមានគ្រោះថ្នាក់​ផ្សេងៗ ក្នុងករណីខ្លះរហូតដល់​បាត់បង់​អាយុជីវិតរបស់​យុវជន​ក្នុងវ័យសិក្សាទៀតផង។

សូមអាន​បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មាន​ខាងក្រោម៖

អត្ថបទ៖ សំភី

មតិយោបល់