• 2020-01-29 04:44:58
  • ព័ត៌មាន

រឿងជីវិត ឪពុកខំអស់ពីខ្លួនដើម្បីកូន ដល់អស់ការងារភ័យព្រោះមិនអាចសង្ឃឹមអ្វីពីកូនវិញបាន

  • 2020-01-29 04:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​ណា​ដែល​មាន​កូន​ចេះ​ដឹង​សុខ​ទុក្ខ​ ប្រៀប​បាន​នឹង​ព្រេង​សំណាង​ដែល​ទេវតា​ប្រទាន​ឲ្យ​កាត់​ថ្លៃ​ពុំ​បាន។ ដូចគ្នា​នេះ​ គេ​ក៏​តែង​លើក​ឡើង​ដែរ​ថា កូន​ណា​ដែល​ចេះ​ដឹង​គុណ​ឪពុក​ម្ដាយ​ទើប​រក​ស៊ី​មាន​បាន ​ជួប​តែ​រឿង​ល្អៗ​ក្នុង​ជីវិត ។

ដក​ស្រង់​ចេញ​ពី​ជ្រុង​មួយ​នៃ​សង្គម​ខ្មែរ​​ជាក់​ស្ដែង​បច្ចុប្បន្ន វីដេអូ​បង្កប់​សារ​អប់រំ​ខ្លី​មួយ មាន​ចំណង​ជើង​ថា «ឪពុក​» បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ក្រោយ​បង្ហោះ​ថ្មីៗនេះ។​​

អត្ថន័យ​ចាក់​ដោត​នៃ វីដេអូ​រយៈពេល ៤:៣០នាទីនេះ បាន​លាតត្រដាង​ពី​ផ្លូវ​ចិត្ត​ឪពុក​ម្នាក់​ ដែល​បាន​ប្រឹងប្រែង​ផ្គត់ផ្គង់​កូនៗ អស់​ពី​លទ្ធភាព​រហូត​ដល់​អស់​រលីង​ពី​ខ្លួន ហើយ​ក៏​មិន​អាច​រំពឹង​អ្វី​ត្រលប់​មក​វិញ​ពី​កូនៗ​បាន​ ត្បិត​កូន​បាន​រក​ស៊ី​ខាត​ឡុង​ចុង​រហូត​ដល់​មក​ខ្ចី​លុយ​ឪពុក​ថែម​ទៀត។

ឈាន​ដល់​ថ្ងៃ​ត្រូវ​ចូល​និវត្តន៍ លោក​ឪពុក​ចាស់​ក៏​ចាប់​ផ្តើម​ភ័យ​ព្រួយ អស់​សង្ឃឹម​ព្រោះ​មិន​ដឹង​បាន​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត​បន្ត​ទៀត ត្បិត​កន្លង​មក​មិនថា​ពេល​ខ្លួន​ឈឺ​ថ្កាត់ ឬ​បាយ​ទឹក​ទេ លោក​​តែង​គិត​គូរ​ដោយ​ខ្លួន​ឯង​ទាំង​អស់។

តែ​ចុង​ក្រោយ រឿង​គ្មាន​អ្នក​ណា​ស្មាន​ដល់​នោះ គឺ តាម​ពិត​អ្វីៗ ដែល​លោក​ឪពុក​​គិត​ចំពោះ​កូន គឺ​ខុស​ទាំងអស់ ព្រោះ​កូន​ៗ​របស់​លោក​ពូ​បាន​សម្ងំ​ដុត​ដៃ​ដុត​ជើង រក​លុយ​សន្សំ​ទុក​សម្រាប់​ឪពុក​ក្រោយ​ពេល​ចូល​និវត្តន៍​ជាង ១០​ឆ្នាំ​មក​ហើយ  ដែល​ធ្វើ​ឲ្យ​លោក​ដឹង​ហើយ រំភើប​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន។

តើ​ក្នុង​ជីវិត​ពិត ​មាន​គ្រួសារ​ប៉ុន្មាន​ដែល​មាន​វាសនា​ដូច​លោក​ឪពុក​ម្នាក់​នេះ ?  យើង​សង្ឃឹម​ថា​គ្រប់​គ្រួសារ​ទាំង​អស់​នឹង​ចាប់​ផ្តើម​គិត​គូរ​ដល់​អ្នក​មាន​គុណ ដូច​ក្នុង​វីដេអូ​ខ្លី​នេះ​ដែរ ។​

ដើម្បី​គិតគូរ​ពី​សុភមង្គល​អ្នក និង​គ្រួសារ​នៅ​ថ្ងៃ​អនាគត់ សូម​ចូល​ទៅ​កាន់ www.amkcambodia.com ដើម្បី​ស្វែង​យល់​ពី​អត្ថប្រយោជន៍​ជាច្រើន​របស់ គណនី​សោធនិវត្តន៍​ ដែល ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ​ កំពុង​ផ្តល់​ជូន។

ចង់​ដឹង​សាច់​រឿង​​ច្បាស់​ សូម​មើល​វីដេអូ​ទាំង​អស់​គ្នា​ ៖

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទថ្មី