- 2020-02-10 07:34:30
- ព័ត៌មាន
ដាក់ដាំ មិនត្រឹមតែស្អាត តែមានរឿងរ៉ាវច្រើនទៀត ដែលអ្នកគួរទៅទស្សនា!
- 2020-02-10 07:34:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់ដាំ មិនត្រឹមតែស្អាត តែមានរឿងរ៉ាវច្រើនទៀត ដែលអ្នកគួរទៅទស្សនា!
ចន្លោះមិនឃើញ
ដាក់ដាំ គឺជាឈ្មោះឃុំមួយដែលប្រជុំទៅដោយជនជាតិភាគតិចពូនងរស់នៅ។ ឃុំនេះស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងសែនមនោរម្យ។
ត្រឹមតែជាឃុំតូចមួយប៉ុណ្ណោះ ប៉ុន្តែដាក់ដាំ មានឈ្មោះល្បីរន្ទឺ តាមរយៈវិស័យកសិកម្ម ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍។ សព្វថ្ងៃនេះ ជនជាតិដើមភាគតិចពូនង ដែលរស់នៅតំបន់ដាក់ដាំ ភាគច្រើនប្រកបរបរកសិកម្ម ដាំស្រូវ ដាំបន្លែ ចិញ្ចឹមសត្វ និងរកអនុផលព្រៃឈើ។
បច្ចុប្បន្ន បើទោះបីជាជនជាតិដើមភាគតិចបានផ្លាស់ប្ដូររបៀបរបបរស់នៅខ្លះក៏ដោយ ប៉ុន្តែពួកគាត់នៅតែរក្សាបានប្រពៃណីវប្បធម៌របស់ខ្លួននៅដដែល ក្នុងនោះមានដូចជា ភាសា ម្ហូបអាហារ និងពិធីសែនព្រេនជាដើម។ នៅតាមផ្ទះនីមួយៗ មានតាំងពាងបុរាណ ផ្លែឃ្លោក និងឃ្មោះ ដែលជាវត្ថុដ៏មានតម្លៃសម្រាប់ជនជាតិភាគតិច។
នៅក្បែរសហគមន៍ឃុំដាក់ដាំ ភ្ញៀវទេសចរក៏អាចទៅកម្សាន្តទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថា ទឹកធ្លាក់ដាក់ដាំ ឬទឹកធ្លាក់ជ្រៃធំ។ទឹកធ្លាក់នៅទីនោះ មិនត្រឹមតែបម្រើឲ្យវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាប្រភពទឹកសម្រាប់ស្រោចស្រប់ចម្ការដំណាំគ្រប់ប្រភេទប្រចាំតំបន់នេះផងដែរ។
ក្រៅពីទាក់ទាញទេសចរណ៍តាមរយៈវិស័យកសិកម្ម វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ ជនជាតិដើមភាគតិចបានចងក្រងគ្នាបង្កើតជាសហគមន៍មួយ ដែលបានរៀបចំជាផ្ទះស្នាក់ សម្រាប់បម្រើសេវាកម្មទេសចរណ៍ថែមទៀតផង។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕