• 2020-02-11 12:30:03
  • ការអប់រំ

អានតិចមើល ! ក្រសួងអប់រំចេញវិធានការទប់ស្កាត់ភាពមិនប្រក្រតីរបស់សិស្សក្នុងថ្ងៃ ១៤ កុម្ភៈ

  • 2020-02-11 12:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្សមិនតិចនាក់ទេ ដែលចាត់ទុកថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបូជាក្តីស្នេហ៌ដែលខ្លួនមានចំពោះដៃគូរ រហូតដល់ក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលក្រសួងអប់រំមិនអាចព្រងើយកន្តើយបាននោះឡើយ។ អត្រានៃក្មេងស្រីដែលមានផ្ទៃពោះនៅចន្លោះអាយុពី១៥ទៅ១៩ឆ្នាំ មានការកើនឡើងពី៨ទៅ១២ភាគរយ រវាងឆ្នាំ២០១០ នឹង ២០១៤ យោងតាមរបាយការណ៌របស់ UNFPA ដែលនេះជាបញ្ជាក់អោយឃើញថា ក្មេងស្រី ១នាក់ ក្នុងចំនោមក្មេងស្រីកម្ពុជា៨នាក់ បានក្លាយជាម្តាយរបស់គេនៅពេលមានអាយុក្រោម១៨ឆ្នាំ។

ដើម្បីបញ្ចៀសនូវបញ្ហាដែលនាំអោយមានការប៉ះពាល់ទៅដល់ការសិក្សារបស់សិស្ស ក្រសួងអប់រំក៏បានចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

១. ផ្សព្វផ្សាយ នឹង បញ្រ្ចៀតសិស្សានុសិស្សអោយបានយល់ពីអត្ថន័យពិតប្រាកដរបស់ថ្ងៃនៃក្តីស្រលាញ់ ២. គ្រប់គ្រងអោយបានម៉ត់ចត់លើបញ្ហាអវត្តមានរបស់សិស្ស ពិសេសគឺក្នុងរដូវកាលនៃក្តីស្រលាញ់នេះតែម្តង ៣. ជំរុញដំណើរការអនុវត្តសកម្មភាព ''មិត្តអប់រំមិត្ត" អោយមានប្រសិទ្ធភាព ៤. បង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាណាព្យាបាលសិស្ស នឹង សហគមន៌ដើម្បីផ្តល់ ក៏ដូចជាការទទួលពត៌មាន ដើម្បីធ្វើការទប់ស្កាត់ នឹង អប់រំណែនាំបានទាន់ពេលវេលា។

ដូចដែលបានជម្រាបជូនខាងលើ សូមស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំ ទាំងសាធារណៈ នឹង ឯកជនចូលរួមសហការអនុវត្តដើម្បីប្រសិទ្ធភាពការងារទាំងអស់គ្នា៕ ​

អត្ថបទ៖​ Art

មតិយោបល់