• 2020-02-26 03:59:46
  • ព័ត៌មាន

មេ WHO នៅចិន ព្រមានថា "ពិភពលោកមិនបានត្រៀមខ្លួនសម្រាប់ COVID-19 ទេ”

  • 2020-02-26 03:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរាតត្បាតនៃវីរុស បានបង្កឱ្យមានការស្លាប់ និងការរំខានកាន់តែច្រើនកាលពីថ្ងៃអង្គារ (ថ្ងៃទី ២៥ ខែកុម្ភៈ) ដែលបានរាលដាលដល់ប្រទេសថ្មីៗខណៈដែលមន្ត្រីសុខាភិបាលកំពូលបានព្រមានថាពិភពលោក "មិនទាន់ត្រៀមខ្លួនជាស្រេច" ក្នុងការទប់ទល់នោះទេ។

លោក Bruce Aylward ​ប្រធានដឹកនាំបេសកកម្មជំនាញអន្តរជាតិទៅកាន់ប្រទេសចិន

លោក Bruce Aylward ដែល​ជា​ប្រធានដឹកនាំបេសកកម្មជំនាញអន្តរជាតិទៅកាន់ប្រទេសចិន បានប្រាប់អ្នកយកព័ត៌មានថាប្រទេសផ្សេងទៀត គឺមិនបានត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះទេ។ "អ្នកត្រូវត្រៀមខ្លួនដើម្បីគ្រប់គ្រងរឿងនេះឱ្យកាន់តែធំ ... ហើយវាត្រូវធ្វើឱ្យបានលឿន" លោក Bruce ទទូចថាប្រទេសទាំងអស់ត្រូវតែ "ត្រៀមខ្លួនជាស្រេច ហើយ​ត្រូវ​ធ្វើដូចជារឿងនេះវាយប្រហារយើងនៅថ្ងៃស្អែកអ៊ីចឹង។"

គិតមកទល់ពេលនេះ Covid-19បានសម្លាប់មនុស្សជាង ២ ៦០០ នាក់និងឆ្លងជាង ៧៧ ០០០ នាក់ផ្សេងទៀតនៅក្នុងប្រទេសចិន ខណៈដែលប្រទេសផ្សេងទៀតនៅទូទាំងពិភពលោកមានមនុស្សស្លាប់ជាង ៤០ នាក់ និងឆ្លងជាង ២ ៧០០ ករណី៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់