• 2020-03-03 02:35:12
  • ស្នេហា

ការសរសើរ ១០ យ៉ាង មនុស្សស្រីពេញចិត្តបំផុត តែបែរជាមិនសូវមានអ្នកធ្វើ

  • 2020-03-03 02:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសរសើរគឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីលើកទឹកចិត្តអារម្មណ៍មនុស្ស ប៉ុន្តែស្រ្តីគ្រប់រូបតែងតែចង់លឺនូវការសរសើរដដែលៗច្រើនដង និងម្តងហើយម្តងទៀត ជាពិសេសពេលលឺចេញពីមាត់របស់មនុស្សប្រុសដែលនាងស្រឡាញ់តែម្តង។ តើការសរសើរអ្វីខ្លះអាចធ្វើឲ្យមនុស្សស្រីគ្រប់រូបពេញចិត្តទៅ?

  • 1 អូនជាមនុស្សដែលឆ្លាតបំផុត បងគួរតែរៀនសូត្រពីអ្នកឲ្យបានច្រើនហើយ

  • 2 អូនកំពុងតែចង់ឲ្យបងក្លាយខ្លួនជាមនុស្សដែលល្អជាងនេះ

  • 3 អូនជាមនុស្សដែលចិត្តល្អបំផុតដែលបងធ្លាប់ជួប

  • 4 ភាពស្រស់ស្អាតរបស់អូនគឺលើសអ្វីៗទាំងអស់

  • 5 អូនជាមនុស្សដែលមានចិត្តសប្បុរសបំផុតម្នាក់

  • 6 អូនជាប្រពន្ធ និងជាម្តាយដែលអស្ចារ្យ

  • 7 គ្រួសាររបស់យើងពិតជាមានសំណាងណាស់ដោយសារតែមានអូន

  • 8 អូនស្អាតជាពិសេសនៅពេលគេង

  • 9 បងពិតជាសំណាងណាស់ដែលមានអូនជាប្រពន្ធផង និងមិត្តដ៏ល្អបំផុតផង

  • 10 បងពិតជាមានមោទនភាពណាស់ចំពោះអូន៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ម៉េង សុខសៀន

មតិយោបល់