• 2020-03-16 03:14:41
  • ព័ត៌មាន

អ្នកដំណើរជាង ៣០០នាក់លើនាវាជប៉ុន ត្រូវបានព្យាបាលជាសះស្បើយពី Covid-19

  • 2020-03-16 03:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​សរុប ៣២៥​នាក់​នៅ​លើ​នាវា​ជប៉ុន Diamond Princess ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​កូរ៉ូណាវីរុស​នោះ ឥឡូវ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ហើយ។

យោង​តាម​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​អ្នក​ដំណើរ ៣២៥​នាក់ ក្នុង​ចំណោម ៧០៥​នាក់ បាន​ជា​ពី​ជំងឺ Covid-19 បើ​ទោះ​បី​ជា ៨​នាក់​បាន​ស្លាប់​យ៉ាង​ណា​ក្ដី។ លើស​ពី​នេះ​ទៀត ក្នុង​ចំណោម​អ្នក​ព្យាបាល​ជា​ទំាំង​អស់ មាន​២០​នាក់​ធ្លាប់​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា “ យោងតាមអ្នកជំនាញភាគច្រើននៃអ្នកដែលឆ្លងវីរុសនេះមានរោគសញ្ញាស្រាលហើយមានករណីជាច្រើននៃអ្នកជំងឺបានជាសះស្បើយទាំងស្រុង។" សាររបស់នាយករដ្ឋមន្រ្តី​រូប​នេះ ធ្វើ​ឡើងនៅពេលដែលសហគមន៍អន្តរជាតិរិះគន់ការដោះស្រាយរបស់ជប៉ុនចំពោះការផ្ទុះឡើងនៃ​មេរោគ​ឆ្លង​នៅ​លើ​នាវាទេសចរណ៍។

គួរ​ឲ្យ​ដឹង​ថា នាវា Diamond Princess ដែលបានចាកចេញពីកំពង់ផែយ៉ូកូហាម៉ានៅប្រទេសជប៉ុនកាលពីថ្ងៃទី ២០ ខែមករា ត្រូវបានគេ ដាក់ឲ្យនៅដោយ​ឡែកចាប់តាំងពីការមកដល់យូកូហាម៉ាកាលពីថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់រកឃើញថាបុរសម្នាក់ដែលបានចុះពីកប៉ាល់នៅហុងកុងបានឆ្លងវីរុសនេះ។ អ្នក​ដំណើរ និង​សមាជិក​នាវិក​ទាំង​អស់ បាន​ចុះ​ពី​នាវា​នៅ​ថ្ងៃ​ទី ១​ខែ​មីនា៕

ប្រភព៖ japaninsides ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់