• 2020-03-19 15:34:46
  • ព័ត៌មាន

មិនគួរឲ្យជឿ! ព្រះអង្គម្ចាស់ម៉ូណាកូ ក្លាយជារាជវង្សឆ្លងវីរុស Covid-19 ដំបូងបង្អស់លើលោក

  • 2020-03-19 15:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គម្ចាស់ Albert នៃ​ប្រទេស​ម៉ូណាកូ ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ពី​វីរុស​កូរ៉ូណា ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ជា​រាជវង្ស​ដែល​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់ Albert ដែល​មាន​ព្រះជន្ម ៦២​វស្សា បាន​ឃុំ​ខ្លួន និង​ធ្វើ​ការ​ក្នុង​អាផាតមិន​របស់​ព្រះ​អង្គ​ផ្ទាល់ ហើយ​ស្ថាន​ភាព​សុខភាព​របស់​ព្រះ​អង្គ​មាន​សភា​ល្អ​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រាជវាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ដឹង​ថា ព្រះ​អង្គ Albert នឹង​ឃុំ​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​មិន​មាន​រយៈ​ពេល​កំណត់​នោះ​ទេ រហូត​សុខភាព​ធូរ​ស្បើយ​ឡើង​វិញ។

គួរ​បញ្ជាក់​ថា ព្រះអង្គម្ចាស់ Albert ជា​បុគ្គល​ជាន់​ខ្ពស់​ចុង​ក្រោយ​គេ​បង្អស់​ដែល​ឆ្លង​កូរូណាវីរុស បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ដាក់​ខ្លួន​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គេ​បន្ទាប់​ពី​ប្រពន្ធ​របស់​លោក​ឆ្លង​វីរុស​នេះ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់