• 2020-03-22 14:54:58
  • សុខភាព

ក្រសួងសុខាភិបាល អំពាវនាវអោយពលរដ្ឋ ដែលទើបមកពីបរទេសសូមដាក់ខ្លួនឯងអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន

  • 2020-03-22 14:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា សូមអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីបង្កាការរីករាលដាលជម្ងឺឆ្លងកូវីដ ១៩ នៅកម្ពុជា។

សេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ បានធ្វើឡើងស្របពេលដែល មានពលករខ្មែររាប់ពាន់នាក់ កំពុងសម្រុកវិលត្រលប់មកប្រទេសកម្ពុជាវិញ ខណៈដែរអាជ្ញាធរថៃបានប្រកាសបិទព្រំដែនជាមួយកម្ពុជា។

លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា ការដាក់ខ្លួនអោយនៅដាច់ដោយលែកបន្ទាប់ត្រលប់មកពី បរទេសនេះ គឺដើម្បីការពារកុំអោយជម្ងឺកូវីដ១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោកជំទាវបន្តថា នេះ​ជាចំណុចដែលបងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់​ កុំឲ្យមានការចម្លងទៅក្នុងសហគមន៍ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។ ដូច្នេះ​ ខ្ញុំសូមអំពាវនាវហេីយអំពាវនាវទៀត ដល់បងប្អូនជនរួមជាតិយេីងទាំងអស់​ សូមលោកអ្នកមេត្តាយល់លេីចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ​ ហេីយសូមកុំឲ្យមានការរេីសអេីងឲ្យសោះ​ មិនមានអ្នកណាម្នាក់ចង់ឈឺ​ ឫចង់នាំជំងឺមកនោះឡេីយ​។ តែអ្វីដែលសំខាន់​នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាន​នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩​ ទៅបុគ្គលផ្សេងទៀត​ ជាពិសេសអ្នកដែលនៅជិតស្និទ្ធ​ ឫក្រុមគ្រួសារ​ មិត្តភ័ក្រ្តគាត់ជាដេីម។ ចូលរួមទាំងអស់គ្នា​ ការពារការចម្លងកូវីដ១៩​ ទេីបយេីងអាចមានជ័យជនះ។

ប្រភព៖ ក្រសួងព័ត៌មាន អត្ថបទ៖​ វិបុត្រ

មតិយោបល់