• 2020-03-24 01:37:05
  • សុខភាព

ការងូតទឹកក្តៅនៅខែចែត្រនេះមានប្រយោជន៍អ្វីខ្លះ ចង់ដឹងគួរតែអានមើលសិន

  • 2020-03-24 01:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ខែចែត្រកំពុងតែខិតជិតមកដល់ហើយ ដូច្នេះសីតុណ្ហភាពសម្រាប់រដូវកាលនេះគឺក្តៅគ្រាន់បើសម្រាប់ស្រុកយើង។ ដូច្នេះការមានទម្លាប់ងូតទឹកក្តៅប្រហែលជាមិនអាចធ្វើបានច្រើនទៀតឡើយ។ ប៉ុន្តែការដែលងូតទឹកក្តៅឧណ្ហៗនៅរដូវក្តៅបែបនេះអាចមានប្រយោជន៍ច្រើនសម្រាប់សុខភាពដែរដូចជា៖

ងូតទឹកក្តៅជួយបន្ធូរសាច់ដុំ

ដោយសារតែយើងអង្គុយធ្វើការជាប់ ឬអង្គុយអោនមើលទូរស័ព្ទជាប់ យើងប្រហែលជាអាចមានអារម្មណ៍ឈឺ និងរោយសាច់ដុំនៅស្មា និងកហើយ។ ការងូតទឹកក្តៅអាចជួយបំបាត់ការឈឺដាប់នៅសាច់ដុំបែបនេះបាន ព្រោះភាពក្តៅនឹងជួយសម្រួលដល់ការធូរឡើងវិញរបស់វា។ វាក៏អាចបន្ថយការឈឺចាប់បានដែរ។

ងូតទឹកក្តៅជួយបំបាត់ការតឹងច្រមុះ

នៅពេលយើងគេងក្រោមម៉ាស៊ីនត្រជាក់នៅរដូវក្តៅ យើងប្រហែលជាងាយនឹងកណ្តាស និងក្អកនៅពេលព្រឹក។ បើសិនជាអ្នកកំពុងតែស្វែងរកដំណោះស្រាយការតឹងច្រមុះ ការងូតទឹកក្តៅនៅរដូវក្តៅបែបនេះគឺជារឿងដ៏ល្អមួយ ជាពិសេសបើសិនវាកើតឡើងញឹកញាប់។

បំបាត់ភាពស្រ្តេស និងជួយឲ្យគេងលក់កាន់តែស្រួល

មនុស្សគ្រប់គ្នាដែលងូតទឹកក្តៅមុនពេលចូលគេង អាចនឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងជួយឲ្យគេងលក់កាន់តែស្រួល។ បើសិនជាអ្នកធ្លាប់មានបញ្ហានៃការគេងនាពេលថ្មីៗនេះ ឬស្រ្តេសខ្លាំងពេក ការងូតទឹកក្តៅនៅពេលយប់អាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងកាត់បន្ថយវាហើយ។

ងូតទឹកក្តៅអាចជួយឲ្យស្បែកស្អាតល្អជាងមុន

ទឹកក្តៅឧណ្ហៗអាចជួយបើករន្ធញើស និងសម្អាតស្បែកកាន់តែស្អាតជាងមុន។ នៅពេលរន្ធញើសស្អាតល្អ បញ្ហាស្បែកដូចជា ស្បែកកើតមុន និងជាំ នឹងត្រូវកាត់បន្ថយ។

ការងូតទឹកក្តៅប្រហែលជាជួយសម្រួលដល់ការឈឺចាប់ពេលមករដូវ ឈឺក្បាលបែបប្រកាំង

ការឈឺចាប់ពេលមករដូវអាចជារឿងពិបាកដោះស្រាយ។ ចំណែកឯការឈឺក្បាលបែបប្រកាំងក៏ដូចគ្នាដែរ។ យោងទោតាមអំណះអំណាងមិនមែនបែបវិទ្យាសាស្រ្ត តែអាចជឿជាក់បាន ការឈឺក្បាលបែបប្រកាំង និងឈឺចាប់ពេលមករដូវអាចស្រួលបួលវិញតាមរយៈការងូតទឹកក្តៅឧណ្ហៗ៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ម៉េង សុខសៀន

មតិយោបល់
អត្ថបទថ្មី