• 2020-03-24 03:33:12
  • សុខភាព

អនុវត្តន៍៦ចំណុចឲ្យបាន ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ ១៩

  • 2020-03-24 03:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩ នៅតែជាប្រធានបទក្ដៅសម្រាប់ពិភពលោក ដែលប្រទេសនិមួយៗយកចិត្តទុកដាក់ការពារ និងផ្សព្វផ្សាយបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺមួយនេះ។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩នេះ ឲ្យមានប្រសិទ្ធិភាព ត្រូវអនុវត្តតាម ៦ចំណុចខាងក្រោមនេះ៖

  • ១. លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

  • ២. នៅពេលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។ មិនមែនប្រើបាតដៃខ្ទប់មាត់ និងច្រមុះ។

  • ៣. ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់

  • ៤. កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។

  • ៥. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ

  • ៦. សម្អាត និងសម្លាប់មេរោគលើវត្ថុ និងលើផ្ទៃឲ្យបានញឹកញាប់

សូមមើលការណែនាំទាំងស្រុងរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖

គិតត្រឹមថ្ងៃទី ២៣ ខែមីនា ម្សិលមិញនេះ ប្រទេសកម្ពុជា មានអ្នកកើតជំងឺកូវីដ ១៩ សរុបចំនួន ៨៧នាក់ ក្នុងនោះក៏មានអ្នកជាវិញខ្លះដែរ។ ដើម្បីកាត់បន្ថយការចម្លងឲ្យកាន់តែមានប្រសិទ្ធិភាព គឺគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ការរស់នៅអនាម័យ និងអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់