• 2020-03-27 01:41:08
  • ស្នេហា

បុរសដែលស្រឡាញ់អ្នកអស់មួយជីវិត តែងតែធ្វើរឿងទាំងអស់នេះដាក់អ្នក

  • 2020-03-27 01:41:08
  • ចំនួនមតិ 157 | ចំនួនចែករំលែក 56

ចន្លោះមិនឃើញ

បុរសម្នាក់ៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួនក្នុងការបង្ហាញប្រាប់ដល់មនុស្ស ដែលខ្លួនស្រឡាញ់ និងយកចិត្តទុកដាក់ ប៉ុន្តែបើសិនជាគាត់កំពុងតែធ្វើរឿងទាំងអស់ដូចខាងក្រោមនេះ ចូរកុំបោះបង់គាត់ចោលឲ្យសោះ ព្រោះគាត់កំពុងតែស្រឡាញ់អ្នកខ្លាំង ហើយជារៀងរហូតទៀតផង។

  • គាត់ខិតខំតស៊ូដើម្បីថែរក្សាចំណងស្នេហាមួយនេះ

  • គាត់ខិតខំព្យាយាមយល់អំពីអ្នកគ្រប់យ៉ាង

  • គាត់ទទួលស្គាល់នូវភាពទន់ខ្សោយរបស់អ្នក

  • គាត់អត់ឱនឲ្យអ្នកទោះបីជាពិបាកយ៉ាងណាក៏ដោយ

  • គាត់ជឿជាក់លើអ្នក

  • អ្នកជាអតិភាពចំបងបំផុតសម្រាប់គាត់

  • គាត់ស្មោះត្រង់ចំពោះអ្នក

  • គាត់ស្តាប់នូវរឿងគ្រប់យ៉ាងដែលអ្នកនិយាយ

  • គាត់ជាមនុស្សដែលតែងតែការពារអ្នកជាប់ជានិច្ច

  • គាត់បើកចិត្តទូលាយនូវរឿងគ្រប់យ៉ាងឲ្យអ្នកដឹង

  • គាត់ធ្វើល្អចំពោះអ្នក

  • គាត់ធ្វើឲ្យអ្នកសើចសប្បាយបាន

  • គាត់រក្សាការសន្យារបស់គាត់ជាមួយអ្នក

  • គាត់សម្គាល់​ និងមើលអ្នកជានិច្ចទោះបីជាមានមនុស្សច្រើននៅជុំវិញខ្លួនអ្នកក៏ដោយ

  • គាត់ចង់ថើប កាន់ដៃ និងថ្នាក់ថ្នមអ្នកតែម្នាក់គត់

  • គាត់និយាយសរសើ និងគោរពអ្នក

  • គាត់បង្ហាញ និងប្រាប់អ្នកថា គាត់ពិតជាស្រឡាញ់អ្នកមែន

លើកក្រោយ នៅពេលអ្នកជួបគាត់ ចូរអោបគាត់ និងប្រាប់គាត់ថា គាត់ពិតជាធ្វើល្អចំពោះស្នេហានេះមែន។ នៅពេលអ្នកមើលឃើញទង្វើរដែលខាងប្រុសធ្វើបែបនេះជាមួយអ្នកហើយ អ្នកនឹងអាចសម្គាល់ដឹងថា ចំណងស្នេហាអ្នកកាន់តែរឹងមាំជាងមុនមិនខាន៕

ប្រភព៖ Health.com.kh កែសម្រួលដោយ៖ ម៉េង សុខសៀន

មតិយោបល់
អត្ថបទពេញនិយម