• 2020-04-07 12:00:07
  • ព័ត៌មាន

ក្រសួង​ទេសចរណ៍ ស្នើ​ឲ្យ​បិទ​អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្ប៉ា​ជា​បណ្ដោះអាសន្ន

  • 2020-04-07 12:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ ក្រសួង​ទេសចរណ៍​បាន​ជូន​ដំណឹង​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី ខេត្ត ដោយ​ស្នើ​ឲ្យ​បិទ​អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្ប៉ា​ទាំង​អស់ ដែល​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សារ​ជា​ថ្មី។

ក្នុង​លិខិត​ផ្លូវការ​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា ការ​ផ្អាក​សេវាម៉ាស្សា​សុខភាព​ និង​ស្ប៉ា​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មេសា​ នេះ​ត​ទៅ។

ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ធ្វើ​ឡើង​ក្រោម​គោលបំណង​ក្នុង​ការ​រួម​ចំណែក​ការ​ទប់ស្កាត់​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​កំពុង​រាតត្បាត​ពេញ​ពិភពលោក​៕

ខាង​ក្រោម​នេះ​ជា​លិខិត​ផ្លូវការ​របស់​ក្រសួង៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី