• 2016-12-08 07:36:01
  • ព័ត៌មាន

គម្រោង​សន្សំ​លុយ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​មាន​លុយ​ចាយ​មិន​អស់ ពេល​ចាស់​ទៅ

  • 2016-12-08 07:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន ជឿ​ជាក់​ថា វិធី​តែ​មួយ​គត់ ដើម្បី​ក្លាយ​ជា​អ្នក​មាន គឺ​ទាល់​តែ​កើត​ក្នុង​ត្រកូល​អ្នក​មាន ឬ​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ជា​ដើម។ ផ្ទុយ​ទៅ​វិញ មាន​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ ដែល​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន នៅ​អាយុ​៦៥​ឆ្នាំ ដោយ​មិន​ចាំ​បាច់​មាន​ទ្រព្យសម្បត្តិ​ហូរ​ហៀរ ពី​វ័យ​ក្មេង​ឡើយ។

បើ​យោង​តាម​ទីប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់ មាន​ឈ្មោះ​ថា David Bach បាន​និយាយ​ថា «ចង់​ក្លាយ​ជា​អ្នក​មាន គឺ​គ្មាន​អ្វី​ក្រៅ​ពី​ប្រព្រឹត្ត និង​ប្រកាន់​ខ្ជាប់ ចំពោះ​គម្រោង​សន្សំ​លុយ និង​ការ​វិនិយោគ​ឡើយ។ អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​លុយ ដើម្បី​បង្កើត​លុយ​ឡើយ អ្នក​គ្រាន់​តែ​ត្រូវ​ការ ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​មួយ ហើយ​ធ្វើ​វា​ប៉ុណ្ណោះ»។

ជា​មួយ​គ្នា​នេះ​ដែរ លោក David បាន​បង្កើត​តារាង​មួយ បង្ហាញ​អំពី​ចំនួន​លុយ ដែល​អ្នក​ត្រូវ​ការ​សន្សំ​ជា​រៀង​រាល់​ថ្ងៃ ខែ និង ឆ្នាំ ដើម្បី​ឲ្យ​បាន ចំនួន​១លាន​ដុល្លារ នៅ​ពេល​អ្នក​មាន​អាយុ ៦៥​ឆ្នាំ។ តារាង​ខាង​ក្រោម​នេះ​ចែក​ជា​៤​ផ្នែក ផ្នែក​ទី​១​គឺ​អាយុ ផ្នែក​ទី​ពីរ​គឺ​ប្រាក់​សន្សំ​ប្រចាំ​ថ្ងៃ ផ្នែក​ទី​៣​ ប្រាក់​សន្សំ​ប្រចាំ​ខែ និង​ផ្នែក​ទី​៤​គឺ​ប្រាក់​សន្សំ​ប្រចាំ​ឆ្នាំ។

បើ​ទោះ​បី​ជា​តួ​លេខ​នៅ​ក្នុង​តារាង​ អាច​​នឹង​ប្រែប្រួល​ដោយសារ​កត្តា​ផ្សេងៗ តែ​វា​ក៏​បាន​ផ្ដល់​ឲ្យ​អ្នក នូវ​គំនិត​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​សន្សំ​លុយ ទាន់​នៅ​វ័យ​ក្មេង​ផង​​ដែរ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី