• 2019-02-03 07:26:30
  • ស្នេហា

បុរសជប៉ុនទម្លាយរឿង ៩យ៉ាងធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន​ម្តង​ទៀត

  • 2019-02-03 07:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើ​គូ​ស្វាមី​ភរិយា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់ផ្តើម​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​ដោយ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ ប៉ុន្តែ​នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​រួម​រស់​ជាមួយ​គ្នា​យូរ​ទៅ​​អារម្មណ៍​ស្នេហា​រំជើប​រំជួល​លែង​មាន​ទៀតហើយ។

ពិសេស​ក្នុង​ចំណោម​គូ​ស្វាមី​ភរិយា​ដែល​រៀបការ​នៅ​ជប៉ុន​ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ​ដែល​គេ​និយាយ​ថា "ខ្ញុំ​ស្រឡាញ់​អ្នក" ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រោយ​​នៅ​ជាមួយ​គ្នា​២​ទៅ​៣​ឆ្នាំ​ ប្តី​ប្រពន្ធ​មួយ​ចំនួន​​ស្ទើរ​តែ​លែង​មើល​គ្នា​ដោយ​អារម្មណ៍​ពិសេស​ជា​បុរស​និង​ស្រ្តី​ទៀត​ហើយ។

​​នៅ​ក្នុង​ការ​សិក្សា​មួយ​របស់​វេបសាយ R25 ដោយ​បាន​សួរ​ទៅ​បុរស​រៀបការ​រួច ២០០ នាក់ អាយុ​ចន្លោះ ២០ ទៅ​ ៣៩ ឆ្នាំ​ ដោយ​បាន​សួរ​ថា​តើ​ពួកគេ​មាន​អារម្មណ៍​រ៉ូមែនទិក​សម្រាប់​ប្រពន្ធ​របស់​ពួកគេ​ដូច​គ្រា​ដំបូងៗ​ឬ​អត់?

លទ្ធផល​នៃ​ការ​សួរ​មតិ​បាន​បង្ហាញ​ថា មាន​រឿង​៩យ៉ាង​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន​ឯង​ម្តង​ទៀត​៖

ចំនួន ១៣,៥% ឆ្លើយ​ថា​ពួកគេ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ម្តង​ទៀត នៅ​ពេល​នាង​​ធ្វើ​​ចំពោះ​ឪពុកម្ដាយ​​របស់​ខ្លួន​ដោយ​សប្បុរស ហើយ បង្ហាញ​ថា​នាង​យក​ចិត្ត​ទុកដាក់​ចំពោះ​​ពួកគាត់ ហើយ ១៣,៥% ឆ្លើយ​ថា​ពេល​នាង​​ស្លៀក​ឈុត yukata និង ឈុត​ពិសេស​ផ្សេង​ទៀត។

នៅ​ពេល​នាង​លើក​ទឹកចិត្ត​ប្តី​ ពេល​ពួកគេ​បាក់​ទឹក​ចិត្ត (១៦,៥%)

ពេល​​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ល្អ (១៧%)

នៅ​ពេល​នាង​ដឹង​ថា អ្វី​ជា​ការ​រំខាន​ទោះ​ជា​ប្តី​មិន​បាច់​និយាយ​ចេញ (១៧,៥%)

នៅ​ពេល​ឃើញ​នាង​មាន​ចិត្ត​ល្អ​ចំពោះ​ក្មេង (១៩%)

នៅ​ពេល​ប្តីព្រពន្ធ​ទាំង​២​ណាត់​គ្នា​ទៅ​ក្រៅ ហើយ​ភរិយា​ធ្វើ​ឲ្យ​ប្តី​មាន​អារម្មណ៍​ល្អ (១៩%)

នៅ​ពេល​ឃើញ​ប្រពន្ធ​តែង​ខ្លួន និង ស្លៀកពាក់​បាន​សមសួន (២៥%)

មើល​ថែ​ប្តី​យ៉ាង​ល្អ ពេល​ប្តី​ឈឺ (២៧,៥%)

នៅ​ពេល​ប្រពន្ធ​ធ្វើ​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់ (៣៣,៥%)

ប្រភព៖ soranews24 ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់