• 2019-06-25 09:50:00
  • ស្នេហា

ជប៉ុន​បង្កើត​មាន់​បំពង​រសជាតិ​ស្រី​ក្រមុំ​សម្រាប់​បុរស​អត់​គូ​យូរ​ឆ្នាំ

  • 2019-06-25 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​រសជាតិ​ស្រី​ក្រមុំ ម្ចាស់​ហាង​មាន់​បំពង​នេះ​ក៏​មាន​រសជាតិ​សាច់​មាន់​ប្លែក​ៗ​ដូចជា រសជាតិ​ញើស និង​សក់​ផង​ដែរ។

និយាយ​ដល់​ប្រទេស​ដែល​សម្បូរ​រឿង​ប្លែក​ៗ​ជាង​គេ គឺ​គ្មាន​ប្រទេស​ណា​អាច​ឈ្នះ​ប្រទេស​ជប៉ុន​បាន​ឡើយ ដោយ​ប្រទេស​មួយ​នេះ​តែង​បង្កើត​អ្វី​ប្លែក​ៗ​ជា​និច្ច។​ ជាក់​ស្ដែង ថ្មី​ៗ​នេះ ហាង​លក់​បាយ​ថ្ងៃ​ត្រង់​ឈ្មោះ Tenka បាន​បញ្ចេញ​មេនុយ​មាន់​បំពង​ថ្មី​ដែល​មាន​រសជាតិ​ធ្វើ​ឲ្យ​គេ​ឮ​ហើយ​ភ្ញាក់​ព្រើត​នោះ​គឺ ក្លិន​ស្រី​ក្រមុំ សម្រាប់​មនុស្ស​​មិន​ដែល​មាន​សង្សារ​សោះ។

តាម​នោះ​ដែរ រសជាតិ​មាន់​ស្រី​ក្រមុំ​នេះ មាន​រសជាតិ​ចម្បង​២​នោះ​គឺក្លិន ញើស និង​សក់​មនុស្ស​ស្រី។ ដោយ​ក្លិន​ញើស​ត្រូវ​ផ្អាប់​ដោយ​សណ្ដែក ដល់​ពេល​ឡើង​ជូរ​បន្តិច និង​ត្រូវ​យក​មក​ស្រោប​លើ​មាន់ តែ​ក្លិន​នេះ​នៅ​តែ​អាច​ញ៉ាំបាន​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ដដែល។ រីឯ​រសជាតិ​សក់​មនុស្ស​ស្រី​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ សារ៉ាយ​សមុទ្រ ហើយ​លីង​ឲ្យ​រាង​ស្រួយ​បន្តិច។

ទោះ​បី​ជា​ស្ដាប់​ទៅ​រាង​ចម្លែក ហើយ​អ្នក​ខ្លះ​មិន​ហ៊ាន​ទទួល​ទាន​ក៏​ដោយ តែ​ឈុត​មាន់​រសជាតិ​ខាង​លើ​ត្រូវ​លក់​ដាច់​គ្មាន​សល់ រហូត​ដល់​ថ្នាក់​ត្រូវ​កក់​មុន​ច្រើន​ថ្ងៃ​ទើប​ញ៉ាំ​បាន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី