• 2019-10-09 10:13:26
  • សេដ្ឋកិច្ច

អ្នកនៅ​​ក្រោយ​វត្ត​អង្គតាមិញ​ លែង​ពិបាក​ធ្វើដំណើរទៀតហើយ

  • 2019-10-09 10:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​រស់នៅ​តាមផ្លូវ​ម្ដុំ​ក្រោយ​វត្ត​អង្គតាមិញ បាន​ផ្លូវ​ល្អ​ដើម្បី​ធ្វើ​ដំណើរហើយ ក្រោយ​ពី​មាន​ការ​ជួសជុល​ កាលពីពេលថ្មីៗនេះ។

យុវតី​ គីម​ ណារី​ ដែល​ជា​ប្រជាពលរដ្ឋ​មួយរូប រស់​នៅ​តំបន់​នោះ បាន​និយាយថា ផ្លូវ​ក្រោយ​វត្ត​អង្គតាមិញ​ ជា​ផ្លូវ​តូច ដែល​​ពិបាក​ធ្វើ​ដំណើរ​​យូរ​ណាស់​ហើយ​ ជា​ពិសេស​គឺពេល​ភ្លៀង ប៉ុន្តែ​ឥលូវ​បាន​ផ្លូវ​បេតុង​ថ្មី​ ធំ និង​ស្រួល​ធ្វើ​ដំណើរ​។

ផ្លូវដែលស្ថាបនារួច

យុវតី​វ័យ​ ២០​ឆ្នាំ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​ពី​ការ​លំបាក​វិញ​ គឺ​ផ្លូវ​ក្រោយ​វត្ត​អង្គតាមិញ​នេះ​លំបាក​ប្រហែល​ជាង​១០​ឆ្នាំ​មក​ហើយ​ ជា​ផ្លូវ​ដី​ រលាក់ ហុយ​ និង​បែក​ភក់​ពេល​មាន​ភ្លៀង។ ប្រជាពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា​ ពិត​ជា​ត្រេកអរ​ខ្លាំង​ដែល​បាន​ផ្លូវ​ថ្មី​ស្អាត​បែប​នេះ​ ហើយ​ក៏​សូម​អរគុណ​ដល់​ម្ចាស់​បុរីភ្នំពេញថ្មី ​ដែល​បាន​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​នេះ។​

ចំណែក ​កញ្ញា​ ណាំ​ ម៉ារី​ តំណាង​ឲ្យ​បុរី​ខាង​លើ​នេះ បាន​​ឲ្យ​ដឹង​ដែរ​ថា​ ដើម្បី​ជា​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រោយ​វត្ត​អង្គតាមិញ​នេះ​ បុរី​បាន​ចំណាយ​ថវិកា​ផ្ទាល់​ដើម្បី​ជួសជុល​ក៏​ដូច​ជា​ស្ថាបនា​ឡើង​វិញ។​ ក្រៅ​តែ​ពី​ធ្វើ​ផ្លូវ​ហើយ​នោះ​ បុរី​ភ្នំពេញ​ថ្មី​ ក៏បាន​ជួយ​កសាង​ក្លោង​ទ្វា​វត្ត​ និង​របង​វត្ត​ប្រហែល​ ៥០​ម៉ែត្រ​ និង​ក្រាល​ការ៉ូឡា​ថែម​ទៀត​ផង។​

ផ្លូវដែលស្ថាបនារួច

បញ្ជាក់​ដែរ​ថា​ ផ្លូវ​វត្ត​អង្គតាមិញ​ដែល​ត្រូវ​ជួសជុល​ និង​ស្ថាបនា​ថ្មី​នេះ​មាន​ប្រវែង​ប្រហែល​ ៦០០​ម៉ែត្រ​ គឺ​ចាប់​ពី​ចំណុច​ក្លោង​ទ្វា​ក្រោយ​វត្ត​រហូត​ដល់​ផ្លូវ​២០០៤។​ ចំពោះ​ការ​ចំណាយ​សរុប​ទាំង​ក្លោង​ទ្វា​វត្ត​ របង​ និង​ផ្លូវ​បេតុង​នេះ​អស់​ប្រហែល​ជិត​ ៥០​ម៉ឺន​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់