• 2019-10-28 02:02:34
  • ចរាចរណ៍

ផ្លូវ​ជាតិ​លេខ​៣មិន​ទាន់​សម្រុក​ធ្វើ​ដោយ​សារ​កត្តា​​អាកាសធាតុ​

  • 2019-10-28 02:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន​ឲ្យ​ដឹងថា​នៅ​ផុត​រដូវ​ភ្លៀង​ឆ្នាំ​នេះ​ក្រុម​ការងារ​សាងសង់​ផ្លូវ​ជាតិ​លេខ​៣​នឹង​សម្រុក​ធ្វើ​ផ្លូវ​នេះ ខណៈ​បច្ចុប្បន្ន​កំពុង​ជួស​ជុល​បណ្ដោះ​អាសន្ន​ដើម្បីសម្រួល​ដល់ការ​ធ្វើ​ចរាចរណ៍។

(រូបភាព៖ ក្រ​សួងសាធារណការ)

កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅនេះ​រដ្ឋមន្ត្រី​ក្រ​សួង​សាធារណការ ឯកឧត្តម ស៊ុន ចាន់​ថុល បាន​ចុះ​ពីនិត្យ​ការសាងសង់ផ្លូវជាតិ​លេខ​៣ និងបាន​លើក​ឡើងថា​​ផ្លូវ​ខូច​ខាត​ដោយ​សារ​កត្តាអាកាស​ធាតុ​ដោយ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ តំបន់​ខ្លះ​មាន​ដី​ស្អុយ និង​ការ​ដឹក​ទំនិញ​លើស​ទម្ងន់​ជា​ដើម​ ជា​ហេតុ​នាំ​ឲ្យ​ផ្លូវ​ឆាប់​រង​ការ​ខូច​ខាត។

ឯកឧត្តម​បន្តថា​ដល់​ផុត​រដូវ​ភ្លៀងនេះ​ក្រុមការងារ​សាង​សង់​នឹង​សម្រុក​ធ្វើ​ផ្លូវ​ជាតិ​លេខ​៣នេះ ខណៈ​បច្ចុប្បន្នគឺ​ជួស​ជុល​បណ្ដោះអាសន្ន​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ។ ឯកឧត្តម​បញ្ជាក់ថា​ផ្លូវ​ជាតិ​លេខ​៣​នេះ​ជា​ប្រ​ភេទ​ផ្លូវ​បេតុងកៅស៊ូ(AC​) ដែល​មានគុណភាព​ប្រើ​ប្រាស់​បាន​រហូត​ដល់​១២​ឆ្នាំ។

គួរ​បញ្ជាក់ថា​គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់