• 2019-11-01 10:09:55
  • ចរាចរណ៍

អាជ្ញាធរ​ជូន​ដំណឹង​ពីការ​បិទផ្លូវជាង​១០​កន្លែង​សំរាប់​ពិធីបុណ្យអុំទូក​

  • 2019-11-01 10:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​នៅ​ថ្ងៃនេះជូន​ដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យ​បានដឹង​ទាក់ទងទៅនឹងទីតាំងដែលត្រូវបិទមិនឲ្យម៉ូតូ រ៉ឺម៉ង​ ឬរថយន្តបេីកចេញចូលក្នុងឱកាសពិធីបុណ្យអុំទូក ដោយថា​ដេីម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្ករលក្ខណ:ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដេីរចូលមកទស្សនាកម្មវិធីកម្សាន្ត​នានា ក៏ដូចជាពិធីប្រណាំងទូក។

(រូបភាព​៖ ស្នងការដ្ឋាន​នគរបាលជាតិ)

ផ្លូវដែលត្រូវបិទមានដូចខាងក្រោម:

១. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម ២. ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក ៣. ផ្លូវ ២៤០ កែងផ្លូវព្រះសុីសុវត្ថិ ៤. ផ្លូវ ២៤០ កែង ផ្លូវសុធារស់ ៥. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា ៦. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១ ៧. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១ ៨. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម ៩. ផ្លូវ ២៤០ កែងផ្លូវនរោត្តម ១០​. រោងកុនលុច្យ កែងផ្លូវនរោត្តម ១១. ផ្លូវព្រះសុីសុវត្ថិ កែងវត្តបទុម ១២. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣ ១៣​. ផ្លូវ១៩ កែងផ្លូវ១៨៤

ស្នងការដ្ឋាន​នគរបាលរាជធានី​សរសេរថា៖ «សូមប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន នឹងចូលរួមគោរពតាមសេចក្តីណែនាំនេះ ដេីម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសដេីម្បីកុំឲ្យ​មានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មេីរ​ជេីងដេីម្បីដេីរចូលទស្សនាកម្មវិធីកម្សាន្ត​នានា ស្នងការនគរបាលរាជធានីភ្នំពេញ សូមអរគុណទុកជាមុនក្នុងការចូលរួមសហការពីបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់»៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម