• 2019-11-06 02:51:03
  • សេដ្ឋកិច្ច

វីងទទួលការចាប់អារម្មណ៍កាន់តែខ្លាំងនៅពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៩

  • 2019-11-06 02:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមជាច្រើននាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩ កាលពីថ្ងៃទី២និង៣ ខែ​វិច្ឆិកា នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ កន្លងទៅនេះ។

លោក ឡៅ សៀងហៃ នាយកផ្នែកធនធានមនុស្ស នៃធនាគារឯកទេស វីង បានឲ្យដឹងថា៖ «នៅឆ្នាំនេះ មានបេក្ខជនកាន់តែច្រើនដែលបានសាកសួរព័ត៌មានជាមួយក្រុមការងាររបស់យើង ពួកគេបានបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងចំពោះឱកាសការងារក៏ដូចជាផលិតផលរបស់វីងដែលកំពុងបម្រើអតិថិជននៅលើទីផ្សារផងដែរ»។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

លោក ឡៅ សៀងហៃ បានបន្ថែមទៀតថា៖ «វីងមិនត្រឹមតែជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវីងក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើការផងដែរ ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើការគ្រប់គ្រងល្អ ការអភិវឌ្ឍ និងការច្នៃប្រឌិតរបស់បុគ្គលិក»។

គួររំលឹកផងដែរថា វីង ទើបតែទទួលបានពានរង្វាន់និយោជកឆ្នើម​ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី នៅខែសីហា ឆ្នាំ២០១៩ កន្លងទៅ ហើយនោះជាលើកទី៤​ហើយដែលវីងទទួលបានរង្វាន់មួយនេះផងដែរ៕​

អត្ថបទ៖ Sponsored

មតិយោបល់
អត្ថបទពេញនិយម