• 2019-11-06 10:12:52
  • សេដ្ឋកិច្ច

ប្រធាន​ CVEA​ ​ទៅ​ប្រជុំ​នៅ​អាមេរិក​ ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​អចលនទ្រព្យ​កម្ពុជា​

  • 2019-11-06 10:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លើក​ឡើង​ពី​គោល​បំណង​ធំៗ​ដែល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ THE REALTOR​ CONFERENCE​ & EXPO​ 2019 គឺ​ផ្សព្វផ្សាយ​ពី​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​ រួមទាំង​សិក្សា​ស្វែងយល់​ពី​លក្ខណៈ​ទំនើប​នៃ​ការ​ធ្វើ​ការ​របស់​ Realtors​ ប្រទេស​រីកចម្រើនដូចជានៅ​សហរដ្ឋអាមេរិ។

លោក​ ច្រឹក​ សុខនឹម

លោក​ ច្រឹក​ សុខនឹម​ ប្រធាន​សមាគម​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ THE REALTOR​ CONFERENCE​ & EXPO​ 2019​ នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ​ គឺ​មាន​គោល​បំណង​សំខាន់ៗ​ជា​ច្រើន​ដូច​ជា៖​

ទី១​ ចូលរួម​ប្រជុំ​សន្និសីទ​វិស័យ​អចលនទ្រព្យ​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេងៗ​

ទី២​ ទៅ​មើល​ពិព័រណ៍​លំដាប់​អន្តរជាតិ​ ជា​ពិសេស​ប្រទេស​រីកចម្រើន​ខាង​វិស័យ​អចលនទ្រព្យ​ដូច​ជា​អាមេរិក​នេះ។​ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ គឺ​ជា​ឱកាស​ក្នុង​ស្វែងយល់​ បច្ចេកវិទ្យា​ទំនើប ​និង​ក្រេប​យក​បទ​ពិសោធ​ថ្មីៗ​ដើម្បី​យក​ប្រើប្រាស់​នៅ​កម្ពុជា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ទី៣​ គឺ​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ អំពី​សក្ដានុពល​វិស័យ​អចលនទ្រព្យ​កម្ពុជា​ និង​របៀបរបប​ដើម្បី​ចូលរួម​ទីផ្សារ​កម្ពុជា។​

រូបភាពជុំគ្នាមុនចេញដំណើរយប់មិញ

កម្មវិធី​ THE REALTOR​ CONFERENCE​ & EXPO​ 2019​ នេះ​ធ្វើ​ឡើង​រយៈពេល​៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៤​ ដល់​ទី១១​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​ទី​ក្រុង​ Sanfrancisco​ រដ្ឋ​ California ​សហរដ្ឋអាមេរិក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់