• 2019-11-08 06:32:29
  • ចរាចរណ៍

សម័យនេះហើយ មកលេងអុំទូកជិះឡាន/ម៉ូតូមក នាំតែឈឺក្បាលព្រួយចិត្តប៉ុណ្ណោះ

  • 2019-11-08 06:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជ​ពិធី​បុណ្យ​​អុំ​ទូក បណ្ដែត​ប្រទីប សំពះព្រះខែ និង​អក​អំបុក នឹង​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី​ខែ​វិច្ឆិកា​នេះ។ ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុត​មាំ។

សម្រាប់​អ្នក​ដែល​មក​ចូល​រួម​ដើរ​កម្សាន្ត​ក្នុង​ព្រះ​រាជពិធី​ធំ​មួយ​នេះ​នៅ​រាជធានី​ភ្នំពេញ ក្រុម​ការងារ Sabay សូម​ណែនាំ​នូវ​គន្លឹះ​តូច​ខ្លឹម​មួយ ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ។ ជា​ទូទៅ​អាជ្ញាធរ​​​រាជធានី​ភ្នំពេញ​តែង​ធ្វើ​ការ​​បិទ​ផ្លូវ​តាម​ទីតាំង​​ដែល​នៅ​ក្បែរ​កន្លែង​ប្រារព្ធ​​ពិធី ដើម្បី​កាត់បន្ថយការកកស្ទះ។ ដោយ​ហេតុ​នេះ​តម្រូវ​ឲ្យ​ចត​យាន​ជំនិះ​នៅ​ឆ្ងាយ​ពី​ទីតាំង​ប្រារព្ធ​​ពិធី។

ដូច​នេះ​ជម្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​ល្អ​បំផុត​គឺ​​ប្រើ​​ PassApp ដែល​ជា​សេវាកម្ម​ហៅ​តាក់ស៊ី​កង់​បី ឬ​រថយន្ត​តាម​រយៈ​កម្មវិធី​ទូរសព្ទ ដោយ​ហេតុ​ថា​ PassApp មាន​ចំណុច​ពិសេសៗ​ចំនួន ៥៖

១. មិន​ខ្វល់​ចិត្ត​នឹង​រក​កន្លែង​សម្រាប់​ចត​យាន​ជំនិះ

២. មិនខ្លាចមានបញ្ហាបាត់​យាន​ជំនិះ ឬ​បាត់សំបុត្រ​ផ្ញើ​យាន​ជំនិះ​

៣. សម្រាប់​អ្នក​ជិះ​ម៉ូតូ បើ​ជិះ PassApp ជិះ​បានច្រើនគ្នាទៅទាំងគ្រួសារក៏បាន​

៤. ទៅដល់ណាក៏មាន PassApp អាច​ហៅ​បាន​តាម​កម្មវិធី​ទូរសព្ទ

​​​៥. មិន​ខ្លាច​វង្វេង​ផ្លូវ ជា​ពិសេស​សម្រាប់​អ្នក​មក​ពី​ខេត្ត​តែ​ម្ដង

ដើម្បី​ដំឡើង​កម្មវិធី PassApp អាច​ចុច​ទី​នេះ​សម្រាប់ iOS និង​ចុច​ទី​នេះ​សម្រាប់ Android។

គួរ​ដឹង​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​មិន​អនុញ្ញាត​គ្រប់​យានយន្ត​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ចំនួន ក្នុង​អំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៩ ។ ផ្លូវ​ទាំង​នោះ រួម​មាន៖ ផ្លូវ​ច្រាំង​ទន្លេ​សាប ផ្លូវ​លេខ ១៣០ ផ្លូវ​លេខ ៥ ផ្លូវ​លេខ ១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ៥១ ផ្លូវ​លេខ ២៩៤ កំណាត់​មហាវិថី​សម្ដេច​សុធារស​ដល់​កែង​ផ្លូវ​ស្ថានទូត​រុស្ស៊ី វិថី​រដ្ឋសភា ផ្លូវ​លេខ​ ៧៨ ផ្លូវ​ស​ប៊ីត មហាវិថី​ព្រះសុរាម្រិត កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ​ដល់​កែង​ផ្លូវ​លេខ ១៣០៕

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី