• 2019-12-21 07:59:08
  • សេដ្ឋកិច្ច

​តោះ! ជិះ​កាណូត​ទេសចរណ៍​លេង នៅមុខវាំង?

  • 2019-12-21 07:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ Sabay សូម​ណែនាំ​តំបន់​កម្សាន្ត​ជិត​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ នោះ ​គឺ​ការ​ជិះ​កាណូត​កម្សាន្ត​នៅ​មុខ​វាំង ដែល​អាច​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ទស្សនា​​ទិដ្ឋភាព​ស្រស់​បំព្រង​​នៅ​ភ្នំពេញ រួមមាន​​​អគារ​ខ្ពស់​ៗ និង ឃើញ​ពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ នៃ​អ្នក​រក​របរ​កាណូត​ទេសចរណ៍​ផង អ្នក​នេសាទ​ផង។ នេះ​បើ​តាម​កា​រប្រាប់​ឲ្យ​ដឹង​ពី​ លោក ឯល កាដូ អ្នក​បើក​កាណូត​ទេសចរណ៍​ធន់​មធ្យម​ប្រាប់​ Sabay កាល​ពី​ពេល​ថ្មីៗ​នេះ។

  សូមទស្សនាវីដេអូ

ឥឡូវ​ភ្ញៀវ​បរទេស​មិន​សូវ​ជិះ​កាណូត​ធន់​មធ្យម​យើង​ខ្ញុំ​ទេ ភាគ​ច្រើន​ជា​ភ្ញៀវ​ខ្មែរ ហើយ​ភ្ញៀវ​មក​លេង​ជា​ក្រុម​យុវវ័យ​ខ្លះ ជា​លក្ខណៈ​គ្រួសារ​ខ្លះៗ។ មួយទៀត​ក្នុង​រដូវ​ភ្លៀង​នេះ ភ្ញៀវ​ក៏​ចុះ​ថយ​ច្រើន​ដែរ ព្រោះ​ខ្លះ​ខ្លាច​ខ្យល់ ឬ រលក​ជាដើម"។ កាដូ និយាយ។

  ចំពោះ​តម្លៃ​វិញ កាដូ​ បាន​បង្ហើប​ប្រាប់​ថា កាណូត​ "សុខ ចំរើន​" អាច​ផ្ទុក​មនុស្ស​ក្រោម​ ២០ នាក់ ដូច្នេះ ពួកគេ​អាច​ប៉ាវ​​បាន​ គឺ​ ១ ម៉ោង ២០ ដុល្លារ ដែល​ផ្ទុក​មនុស្ស​មិន​ឲ្យ​លើស​ចំនួន​កំណត់ ហើយ​ភ្ញៀវ​នឹង​អាច​ទស្សនា​ពី​កន្លែង​ចេញ​ដំណើរ​នៅ​សួន​ច្បារ​ CDC បណ្ដែត​ចុះ​មក​ដល់​មុខ​ព្រះ​បរម​រាជវាំង​នៅ​អែប​មាត់​ច្រាំង​ រហូត​ដល់​ទន្លេ​ចតុមុខ​ចំណុចប្រសព្វ​រវាង ទន្លេ​បាសាក់ ទន្លេសាប ទន្លេ​មេគង្គ​លើ និង ទន្លេ​មេគង្គ​ក្រោម)។

  "បើ​ភ្ញៀវ​ជួល​ទូក​ខ្ញុំ​ច្រើន​ម៉ោង គឺ​​ពី ២-៣ ម៉ោង​ ខ្ញុំ​អាច​នាំ​ពួកគាត់​ហួស​ហ្នឹង​ខ្ញុំ​អាច​នាំ​ពួកគាត់​ទៅ​ដល់​កោះពេជ្រ ឆ្លង​ទៅ​ដល់​អរិយក្សត្រ​ មើល​ភូម​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ឡើង​ទៅ​ទន្លេ​មេគង្គ​ក្រោម​​ឧកញ៉ាតី ហើយ​ពេល​ត្រលប់​មក​វិញ ខ្ញុំ​ក៏​អាច​នាំ​ភ្ញៀវ​ទៅ​ទស្សនា​មាត់​ទន្លេ​ខាង​ជ្រោយ​ចង្វារ​ និង ភូមិ​អ្នក​នេសាទ ជនជាតិ​ចាម រស់​នៅ​លើ​ទូក រួច​វិល​មក​ចូល​ចត​វិញ​នៅ​សួន​ច្បារ CDC”។

​អ្នក​បើក​កាណូត​​ដែល​មាន​អាយុ​ជិត ៣០ ឆ្នាំ​ រូប​នេះ បាន​និយាយ​ទៀត​ថា កាណូត​របស់​លោក​មាន​ចង្ក្រាន​អាំង​សាច់ ធុង​ទឹកកក​ និង ធុង​បាស ដែល​ជួយ​សម្រួល​ដល់​ភ្ញៀវ​មួយ​ចំនួន​មាន​បំណង​ចង់​ធ្វើ​ពិធី​ជប់​លៀង ឬ ទិញ​ម្ហូប​អាហារ​ញាំ​លើ​ទូក​​បណ្ដើរ ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត លាយ​ឡំ​ និង ​ខ្យល់​បរិសុទ្ធ។

3

  2

  1

  ៤

  ៦

  ចុះ​ប្រិយ​មិត្ត​មាន​ចំណាប់​អារម្មណ៍​​បែបណា​​ចំពោះ​ការ​កម្សាន្ដ​ជិះទូក​លេង​នៅ​មុខវាំង? ហើយ​ប្រិយមិត្ត​ធ្លាប់​ជិះ​ហើយ​មាន​យោបល់​ដូចម្ដេច​ខ្លះ? កុំ​ភ្លេច​ចូលរួម​ផ្ដល់​យោបល់​ទាំង​អស់​គ្នា​ណា៎!

រូបថត៖ ទូរសព្ទ​ដៃ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី