• 2019-12-28 10:58:28
  • សេដ្ឋកិច្ច

ធ្លាប់តែស្ងប់ស្ងាត់ ភូមិ​មួយនៅសង្កាត់​ក្រាំងធ្នង់ ប្រែមុខមាត់ថ្មី ដោយសារមានការសាងសង់បុរី​

  • 2019-12-28 10:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​សំរោងទាវ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់​ មាន​ចិត្ត​សប្បាយ​រីករាយ​ និង​ត្រេកអរ​ជា​ខ្លាំង​នៅ​ពេល​មាន​វត្តមាន​បុរី​នានា ទៅ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​របស់​ខ្លួន ធ្វើ​ឲ្យ​ប្រែក្លាយ​ជា​តំបន់​អ៊ូអរ​ មាន​ផ្លូវ​ស្អាត​ រួម​ទាំង​សុខ​សុវត្ថិភាព​ផង​ដែរ។​

លោក​ ស៊ុំ​ សឿង​
ផ្លូវដែលបុរីស្ថាបនា

លោក​ ស៊ុំ​ សឿង​ ប្រជា​ការពារ​ភូមិ​នៅ​តំបន់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ក្រោយ​បុរី​ភ្នំពេញថ្មី​ សម្ពោធ​គម្រោង​ អេលីតផាក​ ទី២​ ព្រឹកមិញ​នេះ​ថា​ លោកសប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​តំបន់​ភូមិ​សំរោងទាវ​ សង្កាត់​ក្រាំងធ្នង់​ មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​បែបនេះ។​ កន្លង​ទៅ​ទីនោះ​គឺ​សុទ្ធតែ​ព្រៃ​ និង​មាន​ផ្លូវ​តូច​ ហើយ​ជា​ផ្លូវ​ខ្សាច់​ប៉ុណ្ណោះ​ ពិបាក​ធ្វើ​ដំណើរ​ និង​មិន​សូវ​មាន​គេ​រស់នៅ​ឡើយ​ ប៉ុន្តែ​ឥលូវ​នេះ​គឺ​អភិវឌ្ឍន៍​លឿន​តែ​ម្ដង។​

ពិធី​ក្រុងពាលីរបស់បុរីភ្នំពេញ
ទិដ្ឋភាពកំពុងអភិវឌ្ឍន៍​

ការអភិវឌ្ឍន៍​លឿន​បែប​នេះ​ គឺ​ដោយ​សារ​តែ​ខាង​បុរី​ភ្នំពេញថ្មី​មក​កាន់​ទី​នេះ​តែ​ម្ដង​ ពោល​គេ​ធ្វើ​ផ្លូវ​បេតុង​ល្អ​ស្អាត​ ដាក់​លូ​ មាន​ដាំ​ដើម​ឈើ​ មាន​ភ្លើង​បំភ្លឺ​ ងាយ​ស្រួល​ប្រជាជន​រស់នៅ​ ឬ​ធ្វើ​ដំណើរ​ ក្លាយ​ជា​ទី​អ៊ូអរ​ភ្លាមៗ​ ម្នាក់ៗ​និង​ចង់​រស់នៅ។​ ជា​ពិសេស​គម្រោង​ថ្មី​បុរី​នេះ​បន្តិច​ទៀត​នឹង​មាន​គេ​មក​រស់នៅ​ទីនោះ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។​

ទិដ្ឋភាពកំពុងអភិវឌ្ឍន៍​

ពលរដ្ឋ​វ័យ​ ៤៥​ឆ្នាំ ​ខាង​លើ​នេះ​ក៏​អរគុណ​ដល់​ខាង​បុរី​ដែល​បាន​មក​អភិវឌ្ឍន៍​តំបន់​របស់​ខ្លួន​ និង​បាន​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​រីកចម្រើន និង​ធ្វើ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរធារ​ លក់​ដី​បាន​ថ្លៃ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី