• 2020-01-20 13:36:07
  • សេដ្ឋកិច្ច

តំបន់​ពោងពាយ​​ ខណ្ឌ​ឫស្សីកែវ​ អាច​នឹង​ជា​តំបន់​ពេញ​និយម​ទី២ បន្ទាប់​ពី​ទួលគោក​

  • 2020-01-20 13:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ពោងពាយ​ ផ្លូវ​ជា​សុផារ៉ា​ ក្នុង​ខណ្ឌ​ឫស្សីកែវ​ នៅ​ពេល​ខាង​មុខ​នឹង​ក្លាយ​ជា​តំបន់​ពេញ​និយម​ ឬ​មាន​សក្ដានុពល​បន្ទាប់​ពី​ខណ្ឌ​ទួលគោក​ ខណៈ​តំបន់​នោះ​កំពុង​ប្រកួតប្រជែង​ពី​បុរី​ផ្សេងៗ​ និង​គម្រោង​ធំៗ​។​ នេះបើតាមការបញ្ជាក់របស់អ្នក​ជំនាញ​ខាង​ចលនទ្រព្យ។

បុរីនៅតំបន់ផ្លូវជាសុផារ៉ា

អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​យូរអង្វែង​ដដែល បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​តំបន់​ទួលគោក​ជា​ទីកន្លែង​ចាប់​អារម្មណ៍​ និង​មាន​ការ​រីកចម្រើន​ខ្លាំង​ជា​ពិសេស​វិស័យ​អចលនទ្រព្យ​តែ​ម្ដង​។ យ៉ាង​ណា​មិញ​នៅ​ពេល​បន្តិច​ទៀត​ តំបន់​ឫស្សីកែវ​ ឬ​ផ្លូវ​ជា​សុផារ៉ា នឹង​ក្លាយ​ជា​កន្លែង​ពេញ​និយម​បន្ទាប់។​

គួរបញ្ជាក់ថា តាមបណ្ដោយផ្លូវ​ជា​សុផារ៉ា ​កំពុង​តែ​មាន​ការ​រីកចម្រើន​ខ្លាំង​ ដោយមាន​គម្រោង​បុរី​ធំៗ រួមទាំងគម្រោង​ផ្សារ​ជីបម៉ុង​ដ៏​ធំ​ក្បែរ​ផ្លូវ​ជាតិ​លេខ៥​ និង​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ដែល​កំពុង​ប្រជែង​គ្នា​ហើយ​នឹង​ចេញ​ជា​រូបរាង​នៅ​ពេល​ឆាប់ៗ។​

បុរីនៅតំបន់ផ្លូវជាសុផារ៉ា

ចំណែក ​កញ្ញា​ ជា​ សុភារុណ​ តំណាង​បុរី​ភ្នំពេញ​ថ្មី​ ដែលស្ថិតនៅតាមផ្លូវជាសុផារ៉ាដែរនោះ ក៏​បាន​ឲ្យ​ដឹង​ដែរថា​ ដឹហាម៉ូនីវីល្ល របស់ខ្លួន​នៅ​ពេល​នេះ​សាងសង់​រួចរាល់​បាន​៩០%​ ហើយ​ និង​ដាក់​លក់​អស់​ប្រហែល​ ៩៥​%​ ផង​ដែរ។​ អ្នក​មិន​ទាន់​មាន​ផ្ទះ​ ឬ​ចង់​រស់​នៅ​តំបន់​នោះ​ ទិញ​ភ្លាម​អាច​នៅ​បាន​ភ្លាមៗ​តែ​ម្ដង។​ ៥%​ ដែល​នៅ​សល់​នោះ​គឺ​ជា​ប្រភេទ​ផ្ទះ​វីឡា​ភ្លោះ​ និង​វិឡា​កូន​កាត់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់