• 2018-02-27 08:01:22
  • ការអប់រំ

យុវតីកម្ពុជា២រូប មានសមត្ថភាពពិសេស ច្នៃសំរាមធ្វើកៅស៊ូក្រាលផ្លូវជាប់យូរបំផុត

  • 2018-02-27 08:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​កម្ពុជាពីរ​រូប មានសមត្ថភាព​កែច្នៃ​សំរាម​ប្លា​ស្ទិក ​ទៅជា​កៅស៊ូ​ AC ​ក្រាល​ផ្លូវ​មាន​គុណភាព​ខ្ពស់​ជាប់យូរ​អង្វែង​ និង​កំពុងត្រៀម​ចូលរួម​ការប្រកួត​វគ្គក្នុង​តំបន់​ ​នៅប្រទេស​ប៊ូតង់ នាពេល​ខាងមុខ​នេះ​។

គំនិត​ច្នៃប្រឌិត​ថ្មី​របស់​និស្សិត​ឈ្មោះ​ លី សុកញ្ញា ​និស្សិត​សាកល​វិទ្យាល័យ​ ZAMAN និង​កញ្ញា តាន់ ប៊ុនហ៊ង់ និស្សិត​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​ត្រូវបាន​ភ្ញាក់​ផ្អើល​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ឯកឧត្តម​ ស៊ុន ចាន់ថុល ​កោះ​ហៅ​មក​ជួប ​និង​កោត​សរសើរ​ចំពោះ​សមត្ថភាព​ដ៏ពិសេស​របស់យុវតី​ទាំងពី​រ។

(កញ្ញា លី សុកញ្ញា)
(កញ្ញា តាន់ ប៊ុនហ៊ង់)

កន្លង​មក​នេះ​ និស្សិត​វ័យ​ក្មេង​ទាំងពីរ​ ​បាន​ឈ្នះ​ការប្រកួត​កម្មវិធីគំនិតច្នៃបង្កើតថ្មី​នៅកម្ពុជា (Business Model Competition) ​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ​និង ​មូលនិធិ​ CIESF។ ​ក្រុម​និស្សិត​ទាំងពីរ នឹង​ក្លាយ​ជា​តំណាង​កម្ពុជា​ដើម្បី​ទៅចូលរួម​ការ​ប្រកួតវគ្គ​ក្នុងតំបន់​ ​នៅ​ប្រទេស​ប៊ូតង់​ក្នុង​ពេល​ឆាប់​ខាងមុខ​នេះ។ ​ ​ការកែច្នៃ​សំរាមប្លា​ស្ទិក ទៅជា​កៅស៊ូ AC ​ធ្វើផ្លូវ​របស់ក្រុម​និស្សិត ECO PLASTIC ​ជាគំនិតថ្នៃ​ប្រឌិត​ដែល​ក្រសួង​កំពុង​ចាប់អារម្មណ៍​ ​ដោយ​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ សង្ឃឹម​ជឿជាក់ថា​ ​គំនិត​ច្នៃ របស់បេក្ខនារី​ទាំងពីរ​រូបនេះ​ នឹងទទួល​បានជោគជ័យ​នៅក្នុង​កម្មវិធីប្រកួត​ប្រជែងជា​បន្តបន្ទាប់៕

សូមទស្សនាវីដេអូរបស់យុវតីឆ្នើមទាំងពីរ៖

​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់