• 2018-06-12 13:43:00
  • ការអប់រំ

៧ សន្លឹក​អំពី​ជ្រុង​ខ្លះ​នៃ​សង្គម​មីយ៉ាន់ម៉ា​កាល​ពី​សតវត្ស​ទី ១៩

  • 2018-06-12 13:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​ជា​បណ្ដា​រូប​ថត​ជ្រើស​រើស​ដ៏​កម្រ​ចំនួន ៧ សន្លឹក​អំពី​ជ្រុង​មួយ​ចំនួន​រួម​មាន​ស្ថាប័ន​ព្រះសង្ឃ អតីត​ព្រះ​មហាក្សត្រ កុលសម្ព័ន្ធ ព្រម​ទាំង​ស្ថាបត្យកម្ម​ព្រះ​វិហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា (ដែល​ពី​មុន​មាន​ឈ្មោះ​ថា ភូមា) នៅ​ក្នុង​អំឡុង​សតវត្ស​ទី ១៩។

រូបថត​ទាំង​នេះ​ស្ថិត​ក្នុង​កម្រង​រូប​ដែល​ថត​ដោយ​អ្នក​ថត​រូប​ល្បីៗ​មួយ​ចំនួន​ពី​ចន្លោះ​ឆ្នាំ ១៨៨៧ ដល់​ ១៨៩៥។ ក្នុង​ចំណោម​នោះ ភាគ​ច្រើន​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​អ្នក​ថត​រូប​ជនជាតិ​អង់គ្លេស​កាត់​អ៊ីតាលី Felice Beato និង​ Colin Murrayដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ថត​រូប​ដំបូងៗ​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ។

ការ​ចង​ក្រង​រូប​ទាំង​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា ធ្វើ​ឡើង​ដោយ​មន្ត្រី​យោធា​អង់គ្លេស​ម្នាក់ ក្រោយ​ទ័ព​អង់គ្លេស​បាន​ធ្វើ​ការ​ផ្ដួល​រំលំ​ព្រះ​រាជា​ភូមា Thibaw Min ហើយ​ដាក់​ប្រទេស​ទាំង​មូល​ក្រោម​អាណានិគម បន្ទាប់​ពី​សង្គ្រាម​អង់គ្លេស-ភូមា លើក​ទី ៣ ឆ្នាំ ១៨៨៥ ត្រូវ​បាន​បិទ​បញ្ចប់។

ខាង​ក្រោម​ជា​ព្រះ​ឆាយាល័ក្ខណ៍​ស្ដេច Thibaw Min ដែល​ជា​ព្រះរាជា​សោយរាជ្យ​ចុង​ក្រោយ​របស់​ភូមា និង​អគ្គមហេសី​ទ្រង់ Supayalat៖

ខាង​ក្រោម​ជា​រូប​ថត​មួយ​ចំនួន​អំពី​ព្រះសង្ឃ និង​វត្ត​នៅ​មីយ៉ាន់ម៉ា​កាល​ពី​សតវត្ស​ទី ១៩៖

ខាង​ក្រោម​ជា​រូប​ថត​អំពី​ទិដ្ឋភាព​អតីត​រាជធានី​ភូមា Mandalay កាល​ពី​សម័យ​នោះ៖

ខាង​ក្រោម​ជា​រូប​ថត​កុលសម្ព័ន្ធ​មួយ​ក្រុម​នៅ​ភូមា៖៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់