- 2018-07-19 03:10:00
- ការអប់រំ
ប្លែក! សាស្ត្រាចារ្យល្បីឈ្មោះលើក ២ចំណុច ចាក់ដោតបេះដូងកម្មការិនីតែម្តង (មានវីដេអូ)
- 2018-07-19 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! សាស្ត្រាចារ្យល្បីឈ្មោះលើក ២ចំណុច ចាក់ដោតបេះដូងកម្មការិនីតែម្តង (មានវីដេអូ)
ចន្លោះមិនឃើញ
មហាជន ពិសេសសិស្ស និស្សិត ច្បាស់ជាធ្លាប់ស្គាល់លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា តាមរយៈការបង្រៀនផ្ទាល់ និងការចែករំលែកតាមបណ្ដាញផ្សព្វផ្សាយនានា កន្លងទៅ។
សាស្ត្រាចារ្យល្បីឈ្មោះរូបនេះ តែងតែផ្ដល់នូវពុទ្ធិល្អៗ ងាយយល់ ដែលសុទ្ធសឹងតែជាគន្លឹះអប់រំសំបូរបែប ផ្សារភ្ជាប់នឹងជីវភាពប្រចាំថ្ងៃ។
នៅថ្ងៃនេះ ងាកចេញពីរឿងអប់រំបន្តិច ដែលប្លែកជាងសព្វដង លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា សូមលើក ២ចំណុច ទាក់ទងនឹងជីវភាពកម្មការិនីរោងចក្រកាត់ដែរ។
តួលេខ ឆ្នាំ២០១៧ ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរចំនួន ១១០៧ ដែលពីមុនមានត្រឹមតែ ៦៤រោងចក្រប៉ុណ្ណោះ។
បើសរុបរោងចក្រសហគ្រាសទាំងអស់វិញ មានចំនួន ១១១៦៨ ហើយបានផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាននាក់។
២ចំណុច នៃជីវិតពិត របស់ស្ត្រីកម្មការិនីមួយចំនួន កំពុងធ្វើការក្នុងវិស័យកាត់ដេរ ដែលលោក សំបូរ មាណ្ណារ៉ា ចង់ឲ្យមានការជំរុញបន្ថែម ឲ្យបានកាន់តែប្រសើរ ខណៈមានស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានានាផងដែរ។
១. បណ្ដុះបណ្ដាលជំនាញពិតប្រាកដណា១ ដែលអាចឲ្យកម្មការិនីទុកប្រើការបានទៅអនាគត
២. ជួយបង្រៀន និងអប់រំជាពិសេស ដល់កូនៗរបស់កម្មការិនី ខណៈម្ដាយមកធ្វើការរោងចក្រ។
ខាងក្រោមនេះ ជាវីដេអូ នៃកិច្ចសម្ភាសជាមួយ Sabay ដែលពន្យល់ និងបកស្រាយ ដោយលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ព្រឹទ្ធសកលវិទ្យាធិការរង នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជា។