• 2018-08-20 07:08:59
  • ការអប់រំ

១៣សន្លឹក បាយថ្ងៃត្រង់ក្នុងថ្ងៃប្រឡងបាក់ឌុប មានគ្រប់រសជាតិ ឃើញហើយរំជួលចិត្ត

  • 2018-08-20 07:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់ ថ្ងៃ​ប្រឡង​បាក់ឌុប​នៅ​តាម​មណ្ឌល​នានា​ក្នុង​រាជធានី​ភ្នំពេញ មាន​គ្រប់​រសជាតិ ខ្លះ​ហូប​ក្រោម​ដើម​ឈើ ខ្លះ​ទៀត​ក្បែរ​របង​សាលា ខ្លះ​ហូប​បាយ​កញ្ចប់ ខ្លះ​ទៀត​មាន​ឪពុក​ម្ដាយ​វេច​ដាក់​ស្រាក់ ហូប​ដោយ​ស្នាម​ញញឹម ដោយ​ក្ដី​សង្ឃឹម​ថា​នឹង​អាច​ឆ្លង​ផុត​ដំណាក់​កាល​មួយ​នេះ ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ល្អ។

ត​ទៅ​នេះ​គឺ​ជា​រូប​ភាព​អ្នក​ប្រមាញ់​រូប​ថត​របស់​ Sabay ផ្ដិត​យក​នៅ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន ហើយ​មាន​ផ្សារ​ភ្ជាប់ជាមួយ​នឹង​អត្ថន័យ​៖

មិនខ្មាសគេទេទោះហូបបាយនៅកន្លែងណា ហូបជាមួយអ្វី សំខាន់ខ្ញុំហូបឲ្យពេញៗពោះ ទោះវាពិបាកលេបប៉ុណ្ណាក៏ដោយ ខ្ញុំត្រូវតែខំលេបដើម្បីអនាគតខ្ញុំ
អ្នកមីងម្នាក់ខំយួរបាយ មាននំចំណី ទាំងប្រញាប់ប្រញាល់ នៅមុខមណ្ឌលប្រឡង ព្រោះខ្លាចកូនរកមិនឃើញ ខ្លាចកូនឃ្លាន
កូនម៉ែអើយ! តើកូនធ្វើបានល្អអត់ហ្នរ? ម៉ែបារម្ភពីកូនណាស់
កូនខំញ៉ាំឲ្យមានកម្លាំងណាកូន ម៉ែអត់ឃ្លានទេ ម៉ែមិនអីទេ ឲ្យតែកូនម៉ែបានឆ្អែត មានកម្លាំងប្រឡង ម៉ែសប្បាយចិត្តណាស់ហើយកូន
អ៊ុំប្រុស និងអ៊ុំស្រីម្នាក់កំពុងរៀបចំនំប៉័ងខគោ ឲ្យកួនហូបទាំងប្រញាប់ប្រញាល់នៅមុខមណ្ឌលប្រឡងវិទ្យាល័យបឹងត្របែក
ហឹមម...កូនពុកត្រូវតែធ្វើបានណាកូន
ថ្ងៃនេះប្រឡងបាក់ឌុបកូនហូបបាយលើសួន តែពេលកូនប្រឡងជាប់ មានការងារល្អ ទៅថ្ងៃក្រោយកូនចង់ចូលហាងណាក៏បានដែរកូន
ហូបបាយទាំងអួល ហាក់ពីបាកលេបខុសពីធម្មតា ព្រោះហូបបាយនៅពេលនេះ មិនហូបយកឆ្ងាញ់ទេ តែហូបឲ្យមានកម្លាំងដើម្បីប្រឡងបន្តទៀត
បាយមួយប្រអប់ ថ្ងៃប្រឡងបាក់ឌុប ជាអនុស្សាវរីយ៍ដែលខ្ញុំចងចាំមិនភ្លេច
កូន! កូនឯងគិតថា បងកូនឯងធ្វើបានល្អអត់ហ្នរ?
បេក្ខជនប្រឡងមួយក្រុមកំពុងហូបបាយថ្ងៃត្រង់ក្នុងគូថឡានថ្ងៃប្រឡងបាក់ឌុប
ហូបឲ្យច្រើនៗណាកូនម៉ែដាក់មកទាំងស្រាក់មិនឲ្យលកូនខ្វះខាតទេ
កូនគេចេញមកអស់ហើយ ចុះកូនខ្ញុំអីក៏យូរម៉េស ហឹមម..កូនម៉ែ ម៉ែបារម្ភពីកូនណាស់

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់